តារាសម្តែងស្រី របស់ឥណ្ឌាម្នាក់ សម្រេចធ្វើអត្តឃាត សង្ស័យខូចចិត្ត រឿងស្នេហា (មានវីដេអូ)

ឥណ្ឌា៖ តារាសម្តែងស្រីដ៏ស្រស់ស្អាត ប្រចាំ Bollywood ម្នាក់បាន សម្រេចចិត្តធ្វើអត្តឃាត ក្នុងវ័យត្រឹម២៤ឆ្នាំ ហើយរឿងរ៉ាវមួយនេះ បានកំពុងធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រីរបស់ Bollywood នៃប្រទេសឥណ្ឌា មានឈ្មោះថា Pratyusha Banerjee បានធ្វើអត្តឃាត ដោយចងក នៅក្នុងគេហដ្ឋានរបស់នាងផ្ទាល់ កាលពីថ្ងៃសុក្រនេះ ដោយមិនបានដឹងអំពី មូលហេតុពិតប្រាកដ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា Pratyusha បានធ្វើការចងក នៅក្នុងបន្ទប់របស់នាង ក្រោយមកនាង ក៏ត្រូវបានគេប្រទះឃើញ និងបញ្ជូនទៅកាន់ មន្ទីរពេទ្យ Kokilaben Ambani ក្នុងទីក្រុង Andheri របស់ប្រទេសឥណ្ឌា តែជាអកុសល ក្រុមគ្រូពេទ្យ មិនអាចជួយសង្រ្គោះជីវិតនាងបានឡើយ។

ជាមួយគ្នានេះដែរ ក៏មានរបាយការណ៍ជាច្រើន បានលើកឡើងថា មូលហេតុដែលនាំឲ្យ Pratyusha សម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯងបែបនេះ ក៏អាចបណ្តាលមកពី មួយរយៈពេលចុងក្រោយនេះ នាងមានទុក្ខសោកខ្លាំងពេក ជុំវិញទំនាក់ទំនងនាងនិង មិត្តប្រុស គឺលោក Rahul Raj Singh បើទោះជាអ្នកទាំង២ ត្រូវបានគេដឹងថា មានគម្រោងរៀបការ នឹងគ្នាឆាប់ៗនេះ យ៉ាងណាក៏ដោយ។

គូសបញ្ជាក់ផងដែរថា មរណៈភាពរបស់តារាសម្តែងស្រីរូបនេះ បានធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងរង្វង់សិល្បៈ របស់ប្រទេសឥណ្ឌា ហើយក្នុងនោះ ក៏មានមនុស្សជាច្រើន ជាពិសេសអ្នកសិល្បៈ បានធ្វើការរំលែកទុក្ខ និងបង្ហាញភាពសោកស្តាយ ចំពោះរឿងរ៉ាវមួយនេះ៕

វីដេអូបង្ហាញពី សកម្មភាពរបស់ Prayutsha និងមិត្តប្រុសរបស់នាង៖

ប្រភព៖ Mirror

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload