ឈិន ច័ន្ទសុធារី គ្រាំចិត្ត ដោយសារស្វាមី ក្រោយសម្រាលកូន

ភ្នំពេញៈ អតីតតារាចម្រៀង នាង ឈិន ច័ន្ទសុធារី ជារឿយៗបានបង្ហាញ សារក្រៀមក្រំពិបាកចិត្ត ស្ទើរតែប្រះស្រាំបេះដូង ព្រោះតែស្វាមីមិនយល់ចិត្ត ហើយបណ្តោយឲ្យនាង មើលថែកូនតែម្នាក់ឯង ហត់នឿយទាំងកាយនិង ចិត្តទាំងខ្លួន កំពុងតែសសៃខ្ចី ដែលខុសប្លែកពី ស្វាមីភរិយាដទៃ ដែលស្រលាញ់មើលថែគ្នា ។

អតីតតារាចម្រៀង និងជាពិធីការិនី នាង ឈិន ច័ន្ទសុធារី បានរំលេចសារជាហូរហែ បង្ហាញឲ្យមហាជន បានដឹងពីអារម្មណ៍ឈឺចាប់របស់ខ្លួន ដោយកាលពីពេលថ្មីៗនេះ នាងបានសរសេរបង្ហោះ បង្ហាញឲ្យមហាជននិងស្វាមី បានដឹងពីអារម្មណ៍ឈឺចាប់របស់នាងថា «ចង់ប្រាប់ថាហត់ខ្លាំងណាស់ ហត់ទាំងចិត្ត និងកាយស៊ូរហត់ តែកាយតែកុំឲ្យហត់ចិត្ត បើនៅតែបែបនេះតទៅទៀត ប្រហែលជាមិនរស់ទេ សង្ឃឹមថាថ្ងៃណាមួយខ្ញុំ និងបានជួបអ្នកដែលយល់ចិត្តខ្ញុំពិតប្រាកដ នៅក្នុងឆាកជីវិតមួយនេះ ហត់ណាស់...ទៅមុខលែងរួចហើយ» ។

នេះមិនមែនជាលើកទី១ ដែលនាងបង្ហាញអារម្មណ៍ឈឺចាប់ និងហត់នឿយ បែបនេះបង្ហោះនៅលើ Facebook របស់ខ្លួនបញ្ហារបស់នាង គឺបានកើតឡើងក្រោយពីនាងសម្រាលកូនរួច ស្វាមីនាងហាក់ដូចជាមិនយល់ចិត្ត មិនសូវជួយមើលថែទាំងកូនៗ របស់ពួកគេទេ ដោយបណ្តោយឲ្យនាង មើលថែទាំម្នាក់ឯង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload