El Clasico ​យប់​នេះ​ Barca ឬ​ Real ​យក​បាន ៣​ពិន្ទុ?

​ជំនួប​ធំ​បំផុត​​​ក្របខ័ណ្ឌ​កំពូល​របស់​​អេស្ប៉ាញ (​ El Clasico ) រវាង​​ម្ចាស់​ផ្ទះ​ FC Barcelona  ​ប្រកួត​ជា​មួយ​​​​ Real Madrid ​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ១:៣០​​នាទី​​ថ្ងៃ​ទី២ ឈាន​​ចូល​ថ្ងៃ​ទី៣ ខែ​មេសា​ ឆ្នាំ​២០១៦ ​នៅ​​កីឡដ្ឋាន​ Camp Nou។ ចាំ​មើល​ថា​​ជំនួប​ធំ​នេះ​​អ្នក​យក​បាន​​៣​ពិន្ទុ​បន្ថែម។

 

El Clasico ​យប់​នេះ​ Barca ឬ​ Real ​យក​បាន ៣​ពិន្ទុ?

 

​​ក្រុម​អ្នក​មាន​បុណ្យ​ FC Barcelona  ​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ ១​​​មាន ៧៦​ពិន្ទុ​ដាច់​ពិន្ទុ​ក្រុម​ភ្ញៀវ​ Real ​រហូត​ដល់​ទៅ១០ ពិន្ទុ។ ​Barca​ ៥​ប្រកួត​ចុង​ក្រោយ​ឈ្នះ ៤​ស្មើ​ក្រៅ​ដី​ជា​មួយ Villarreal ២-២។ ​ចំណែក​ភ្ញៀវ​វិញ​ ៥​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ទាំង ៥​។

 

​ជើង​កីឡាករ៖

El Clasico ​យប់​នេះ​ Barca ឬ​ Real ​យក​បាន ៣​ពិន្ទុ?

 

​​​​​​​សម្រាប់​ក្រុម FC Barcelona របួស​កីឡាករ​​សំខាន់​ៗ ចំនួន​បី​​​រូប​គឺ Jeremy Mathieu ​(​​​​ជង្គង់​​) និងSandro Ramírez (​សាច់​ដុះ​ភ្លៅ) Adriano Correia (គ្រេច​​ក​ជើង)​​ ។ ​ដូច​នេះ​ជម្រើស​ ១១​នាក់​ដំបូង​របស់​​​​ម្ចាស់​​ផ្ទះ​​យប់​​​នេះ​អាច​ជា៖ Claudio Bravo, Gerard Pique, Daniel Alves, Javier Mascherano, Jordi Alba, Ivan Rakitic, Sergio Busquets, Andres Iniesta, Luis Suarez, Lionel Messi និង​ Neymar។

 

​ចំណែក​ក្រុម​​ Real Madrid ​វិញ​របួស​​កីឡាករ​សំខាន់​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ខ្សែ​ការពារ​ Raphael Varane (​កំភូន​ជើង​)​។ ដូច​នេះ​ជម្រើស ១១​នាក់​ដំបូង​របស់​​ភ្ញៀវ​អាច​ជា​៖ Keylor Navas, Pepe, Sergio Ramos, Marcelo, ​Danilo, Toni Kroos, Casemiro, Luka Modric, Cristiano Ronaldo, Karim Benzema ​និង ​Gareth Bale។

 

El Clasico ​យប់​នេះ​ Barca ឬ​ Real ​យក​បាន ៣​ពិន្ទុ?

 

​ប្រវត្តិ​ជួប​គ្នា​ ៥​ដង​ចុង​ក្រោយ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​ឈ្នះ​ ៣​ Real Madrid ​ឈ្នះ ២​លើក៕

 

​ព្យាករណ៍​៖  FC Barcelona ​៣-១ Real Madrid
​តើ​ប្រិយមិត្ត​​គិត​ថា​ក្រុម​ណា​​ឈ្នះ​យប់​នេះ​?

 

​ប្រែ​សម្រួល​​៖ ស្រី សុវណ្ណដារ៉ា​