លោកសក្តិ៥ ប៊ុន ចន្ថា អនុប៉ុស្តិច្រកទ្វារអន្តជាតិភ្នំដិន ស្រវឹងជោគជាំបើករថយន្ត បុកប្រជាពលរដ្ឋស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តតាកែវ ៖ កាលពីវេលាម៉ោង ប្រមាណ៥ល្ងាចថ្ងៃទី១ខែមេសា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវជាតិលេខ២ស្ថិតនៅក្នុងភូមិជ្រៃធំឃុំពេជ្រសាស្រុកកោះអណ្ដែត ខេត្ត តាកែវ។លោកស័ក្តិ៥ប៊ុន ចន្ថា អនុប្រធាននគរបាលច្រកទ្វារអន្តជាតិភ្នំដិនបាន បើកម៉ាក Camry Hybrid ទាំងស្រវឺងក្នុងល្បឿនលឿន បុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលអោយបុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ ជនបង្ករបើក ទ្វារ រថយន្តរត់បាត់ស្រមោល។

មន្ត្រិនគបាលចររាចរណ៍ ស្រុកកោះអណ្ដែត ឲ្យដឹងថា កាលពីវេលាខាងលើ គេ ឃើញរថយន្ត រថយន្តបង្កម៉ាក Camry Hybrid ពណ៌ទឹកមាស ពាក់ស្លាកលេខ ក្លែងក្លាយភ្នំពេញ 2L-8891 បើកបរដោយឈ្មោះ ប៊ុន ចន្ថា អាយុ៤៨ឆ្នាំ មានមុខ របរជាអនុប្រធាន នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងមានទីលំនៅក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ បើកបរក្នុងល្បឿនលឿន រេពេញផ្លុវ ក្នុងស្ថានភាព ស្រវឹងជោកជាំបានបើកបុកម៉ូតូម៉ាកហុងដាពាក់ស្លាកលេខតាកែវ1G-469 យ៉ាង ពេញទំហឹងបណ្តាលអោយអ្នកបើកបរឈ្មោះប្រាក់សុខុម ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅនៅក្នុងក្រុងដូនកែវ «ស្លាប់» និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នី មានថៃភេទប្រុសបានរងរបួសធ្ងន់។ក្រោយកើតហេតុភ្លាមៗលោកស័ក្តិ៥ឈ្មោះ ប៊ុន ចន្ថា ជាអនុប្រធាននគរបាលច្រកទ្វារអន្តរជាតិភ្នំដិនល្បីល្បាញខាងញាណ ស្រា-ស្រី បានដាក់មេប្រូចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចនគបាលចររាចរណ៍ ស្រុកកោះអណ្ដែត បានយក រថយន្តបង្កនិងម៉ូតូជនរងគ្រោះមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕

លោកសក្តិ៥ ប៊ុន ចន្ថា អនុប៉ុស្តិច្រកទ្វារអន្តជាតិភ្នំដិន ស្រវឹងជោគជាំបើករថយន្ត បុកប្រជាពលរដ្ឋស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ លោកសក្តិ៥ ប៊ុន ចន្ថា អនុប៉ុស្តិច្រកទ្វារអន្តជាតិភ្នំដិន ស្រវឹងជោគជាំបើករថយន្ត បុកប្រជាពលរដ្ឋស្លាប់ម្នាក់ របួសធ្ងន់ម្នាក់