រដ្ឋាភិបាល​ឲ្យ​ការពារ​ព្រៃ​នៅសល់​៥​កន្លែង​ទៀត​ក្រោយ​ពី​រកឃើញ​ថា​បទល្មើស​នៅតែ​បន្ត​

រដ្ឋាភិបាល​ប្រកាស​ឲ្យទុក​តំបន់​ព្រៃ​យ៉ាងតិច​ចំនួន​៥​កន្លែង​ទៀត នៅតាម​បណ្តា​ខេត្ត​មួយចំនួន ទុក​ជា​តំបន់​អភិរក្ស បន្ទាប់ពី​រកឃើញ​ថា បទល្មើស​ព្រៃឈើ​នូវតែ​បន្ត​កើតមាន​។​

​នៅ​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​បានប្រកាសឲ្យទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា ប្រើប្រាស់​ឈើ​ប្រមាណ​ជា​៤​ម៉ឺន​ម៉ែត​គូ​បសម្រាប់​ជា​ប្រយោជន៍​សាធារណៈ ដែល​រដ្ឋាភិបាល​ថា ឈើ​ទាំង​នោះ​រឹបអូស​បានពី​បទល្មើស​ព្រៃឈើ តាមរយៈ​ការចុះ​បង្ក្រាប គណៈកម្មការ​ពិសេសរបស់​ខ្លួន​ដែល​បាន​បង្កើតឡើង​កាលពី​ពាក់កណ្តាល​ខែ​មករា​ឆ្នាំ​២០១៦​។​

​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១​ខែ​មេសា ក្រសួង​បរិស្ថាន បញ្ជាក់ថា តំបន់​ព្រៃ​៥​កន្លែង​នោះ​មាន តំបន់​ព្រៃ​ឡ​ង ព្រៃ​ច្រករបៀង​ក្រវាញ​ខាងត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃ​វើន​សៃ សរុប​ជា​ផ្ទៃ​ដី​មាន​ជិត​១០​ម៉ឺន​ហិកតា​(៩៥០០០០)​។​

​ព្រៃ​ឡង់​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចំណែក​ព្រៃ​ព្រះ​រកា ស្ថិតក្នុង​ខេត្ត​ព្រះវិហា​ជា ជា​ព្រៃ​ការពារ​ដោយ​ជនជាតិដើម​ភាគ​តិចគួយ​។​

​ព្រៃ​ទាំងនោះ ត្រូវបាន​សហគមន៍​អះអាងថា កំពុង​រង​ការបាប់បំផ្លាញពី​ក្រុមហ៊ុន និង​មន្ត្រី​ខិលខូច​មួយចំនួនដែល​ពួកគេ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​ទប់ស្កាត់បាន​។​

​យ៉ាងណា​ក៏​ដោយ​តំបន់​ព្រៃ​ឡង់ ត្រូវ​រដ្ឋាភិបាល​ប្រកាស​ដកហូត​យក​ដីសម្បា​ទាន​សេដ្ខកិច្ច​ទាំងអស់ពី​ក្រុមហ៊ុនវិ​ញ នៅពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​យក​តំបន់​នោះ ធ្វើ​ជា​តំបន់​ការពារនិង​អភិ​រក្សា​។​

ប្រភពៈ VOD