​រូបមន្ត​នៃ​បបរ​ដែល​ល្អ​សម្រាប់​សុខភាព​កូន​

​រូបមន្ត​នៃ​បបរ​ដែល​ល្អ​សម្រាប់​សុខភាព​កូន​

​នៅពេល​ដែល​កូន​ដល់​ដំណាក់កាល​ដែល​ត្រូវ​បន្ថែម​អាហារ​ផ្សេងៗ​ក្រៅពី​ទឹកដោះគោ អ្នក​គួរតែ​ដាំបបរ​ដែល​អាច​ផ្តល់​សារធាតុចិញ្ចឹម​ឲ្យ​កូន ទើប​គេ​អាច​លូតលាស់​បានល្អ ហើយ​មាន​សុខភាព​ល្អ មិន​ងាយ​មាន​ជំងឺ​ឡើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​ក្នុងការ​ចម្អិន​បបរ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​កូន​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ អង្ករ​ចំនួន​៤០​ក្រាម ដំឡូង​ចំនួន​៣០​ក្រាម ទឹក​ចំនួន​៤០០​មី​លី​លីត្រ នេះ​ជា​គ្រឿងផ្សំ​សម្រាប់​បបរ​ពីរ​ចាន​។​
 ​រូបមន្ត​នៃ​បបរ​ដែល​ល្អ​សម្រាប់​សុខភាព​កូន​
​របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​លាង​អង្ករ​ឲ្យ​ស្អាត​ជា​មុន​សិន បន្ទាប់មក​ត្រូវ​តែ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​ពី​៣០​នាទី​ឡើង​លើ​។​
  2. ​បន្ទាប់មក​ទៀត​អ្នក​ត្រូវតែ​យក​ដំឡូង​ចិត​ចោល​សំបក រួច​យក​វា​ទៅ​លាង​ឲ្យ​ស្អាត រួច​ចិត​ជា​ដុំៗ ដោយ​ត្រូវតែ​ចិត​ចោល​ក្បាល និង​កណ្តុ​យ ព្រោះ​វា​មាន​លក្ខណៈ​រឹង​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ​កូន​ក្រោយ​ពេល​ដែល​ពិសារ​រួច​។​
  3. ​ក្រោយពេល​ដែល​រៀបចំ​គ្រឿង​ផ្សំ​ទាំង​អស់​រួច អ្នក​អាច​យក​វា​ទៅ​ដាំ​បាន​ហើយ ដោយ​ដាក់​ទាំង​ទឹក​ត្រាំអង្ករ និង​អង្ករ​ចូល​ទៅ​ជាមួយ ហើយ​ដាក់​ដំឡូង​ចូល និង​ទឹក​ចូល​ទៅ​ដាំ ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​យក​វា​ទៅ​កិន ហើយ​យក​ក្រណាត់​ស្បៃ​ត្រង​កាក​ចេញ​ជា​ការ​ស្រេច នោះ​កូន​អ្នកនឹង​ចូលចិត្ត​ញ៉ាំ​បបរ​ប្រភេទ​នេះ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​រូបមន្ត​នៃ​បបរ​ដែល​ល្អ​សម្រាប់​សុខភាព​កូន​已关闭评论
  • 51 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាពកុមារ
Tags: