ចង់ឲ្យ​កូន​ល្អ អ្នក​ត្រូវ​ធ្វើ​ល្អ ឲ្យ​កូន​មើល​

ចង់ឲ្យ​កូន​ល្អ អ្នក​ត្រូវ​ធ្វើ​ល្អ ឲ្យ​កូន​មើល​

​ការ​ចិញ្ចឹម​កូន ឲ្យបាន​ធំ​ពេញរូបពេញរាង អាចជា​រឿង​ពិបាក ប៉ុន្តែ ការ​ចិញ្ចឹម​កូន ឲ្យក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់ ពិតជា​ពិបាក​ជាង​នេះ រាប់ពាន់​រាប់ម៉ឺន​ដង​ទៅ​ទៀត​។ ប៉ុន្តែ ប្រសិនបើ​អ្នក ចេះ​វិធី​អប់រំ​កូន ធានា​ថា​ងាយស្រួល និង​ចិញ្ចឹម​បានល្អ​ទៀតផង​។​

​កត្តា​សំខាន់​បំផុត ក្នុងការ​ចិញ្ចឹម​កូន​ឲ្យបាន​ល្អ គឺ​ការធ្វើ​គម្រូ​ល្អ ដើម្បី​ឲ្យ​កូនមើលឃើញ​។​

-​    ​បើ​អ្នក​សំពះ​ឪពុកម្តាយ​ខ្លួនឯង នោះ​កូន​ប្រាកដជា សំពះ​អ្នក​វិញ​

-​    ​បើ​អ្នក​ចេះ​ចែករំលែក ប្រាក់កាស ឬ​នំចំណី ទៅ​ឲ្យ​អ្នកដ៏ទៃ ធំ​ឡើង កូន​របស់​អ្នក នឹង​មានចិត្ត​សប្បុរស ដូចជា​អ្នក​អញ្ចឹង​

-​    ​បើ​អ្នក​ឧស្សាហ៍​អាន​សៀវភៅ នៅ​ចំពោះមុខ​កូន ធំ​ឡើង គេ​នឹង​ក្លាយ​ជា​បណ្ឌិត ឬ​អ្នកមានចំណេះដឹង​ជ្រៅជ្រះ​ជាមិនខាន​

-​    ​បើ​អ្នក​ចេះ​តែ​ឈ្លោះ​គ្នា នៅ​ចំពោះមុខ​កូន ធំ​ឡើង គេ​នឹង​ក្លាយ​ជា​ក្មេង​ឆ្មើង​ឆ្មៃ ឆេវឆាវ ហើយ​និយាយ​មិនដឹង​ខុសត្រូវ​

-​    ​បើ​អ្នក​និយាយ​តែ​ពាក្យ​ពិត ធំ​ឡើង កូន​របស់​អ្នក ប្រាកដ​ជា​កម្រ​និយាយ​កុហក​ណាស់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។