សូម​កុំ​ពិសារ​អាហារ​ទាំងនេះ​ជាមួយ​ស្រា​បៀរ​ឲ្យសោះ​!

សូម​កុំ​ពិសារ​អាហារ​ទាំងនេះ​ជាមួយ​ស្រា​បៀរ​ឲ្យសោះ​!

​នៅពេល​ដែល​ទៅ​ញ៉ាំ​ស្រា​ម្តងៗ មនុស្ស​គ្រប់រូប​សុទ្ធតែ​ពិសារ​ជាមួយ​អាហារ​មួយចំនួន​ជា​និច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​អាហារ​មួយ​ចំនួន​អ្នក​មិន​អាច​បរិភោគ​ជាមួយ​ស្រា​បៀរ​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

សាច់ក្រក
ប្រសិន​ជា​អ្នក​ញ៉ាំ​ស្រា​ជាមួយ​សាច់ក្រក ឬ​អាហារ​ផ្អាប់ ឬ​សាច់​ដែល​ប្រៃ នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន​ជំងឺ​មហារី​ក​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ជំងឺ​មហារីកក្រពះ​ជាដើម​។​

សាច់​អាំង​
តើ​អ្នកដឹង​ទេ​ថា​នៅក្នុង​សាច់​ក្រោយពេល​ដែល​អ្នក​យក​វា​ទៅ​អាំង​រួច វា​មិន​ត្រឹមតែ​បាត់បង់​សារធាតុចិញ្ចឹម​នោះទេ ថែម​ទាំង​អាច​បង្កើត​សារធាតុ​មហារីក​ទៀតផង ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ជាមួយ​ស្រា សារធាតុ​ទាំងអស់នោះ​នឹង​ចូល​ទៅក្នុង​រាងកាយ​អ្នក​យ៉ាង​លឿន ដោយសារ​តែ​ជា​តុ​សុរា​នោះ​បាន​ធ្វើឲ្យ​សរសៃ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​រីក​ធំ ជា​ហេតុ​ដែល​ធ្វើឲ្យ​សារធាតុ​មិនល្អ​ទាំងឡាយងាយ​ចូល​ខ្លាំងណាស់​។​

ការ៉ុត​
នៅក្នុង​ការ៉ុត​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺថ្លើម​យ៉ាង​ងាយ​ក្រោយពេល​ដែល​អ្នក​ពិសារ​ជាមួយ​ស្រា​រួច​។​

ភេសជ្ជៈ​ដែលមាន​ហ្គាស​
នៅពេល​ដែល​អ្នក​ផឹក​ស្រា​ហើយ​អ្នក​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គេស នោះ​រាងកាយ​អ្នកនឹង​ស្រូប​យក​ជាតិ​សុរា​ទាំងនោះ​យ៉ាង​លឿន​ខុស​ពី​ធម្មតា ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ថ្លើម​អ្នក​យ៉ាង​ងាយ ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ស្រា អ្នក​ត្រូវ​តែ​ពិសារ​បន្លែ​បៃតង​ឲ្យបាន​ច្រើន​។​

ថ្នាំ​
ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ស្រា​រួច អ្នក​ក៏​មិន​អាច​ពិសារ​ថ្នាំ​បានដែរ ព្រោះ​វា​អាច​ប្រតិកម្ម​ជាមួយ​ជាតិ​សុ​រា​ទាំងនោះ​ដែល​អាច​បង្កើត​ជាតិពុល​ក្នុង​រាងកាយ​អ្នក​យ៉ាង​ងាយ​បំផុត​។​

ត្រី​ឆៅ​
មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ពិសារ​ស្រា​ជាមួយ​ត្រី​ឆៅ​ខ្លាំងណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​បែបនេះ​រួច វា​អាច​ធ្វើឲ្យ​រាងកាយ​អ្នក​បាត់បង់​វីតាមីន​B1 ដូចនេះ​អ្នក​មិនគួរ​ពិសារ​ឡើយ​ដើម្បី​សុខភាព​អ្នក​រាល់គ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សូម​កុំ​ពិសារ​អាហារ​ទាំងនេះ​ជាមួយ​ស្រា​បៀរ​ឲ្យសោះ​!已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ជំងឺទូទៅ