​សុខភាព​ផ្លូវចិត្ត ៖ ចង់​ស្គម ត្រូវ​រាប់អាន មិត្ត​ធាត់ៗ​?

​សុខភាព​ផ្លូវចិត្ត ៖ ចង់​ស្គម ត្រូវ​រាប់អាន មិត្ត​ធាត់ៗ​?

​រឿង​ទី ១ ៖ មនុស្ស​ស្រី​មួយចំនួន ជឿជាក់​ថា​ខ្លួនឯង​ស្អាត ហើយ​ខិតខំ​បង្អួត​រាង តាម​ដែល​អាច​ធ្វើទៅបាន ប៉ុន្តែ ពេល​នាង​ចូល​ក្នុង​សង្គម​ជាន់ខ្ពស់ សង្គម​ឡូយឆាយ ឬ​កម្មវិធី​ធំដុំ ទើប​នឹង​ដឹង​ថា ភ្នំ​មួយ​ខ្ពស់ នៅ​មាន​ភ្នំ​មួយ ខ្ពស់​ជាង​នេះ​ទៅទៀត​។​

​រឿង​ទី ២ ៖ មនុស្ស​មួយចំនួន តែងរ​អ៊ូ​ថា ខ្លួនឯង​ធាត់ ហើយ​ខិតខំ​បង្អត់អាហារ ដើម្បី​មាន​រាងកាយ សមសួន​នឹង​គេ​។ ប៉ុន្តែ វិធីសាស្ត្រ​ដ៏​ងាយស្រួល​មួយ ដើម្បី​ធ្វើឲ្យ​អ្នក​ស្គម ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី​ទាំងអស់ គឺ​សេពគប់ ហើយ​ដើរ​ចូល ក្នុង​ចំណោម​មនុស្ស​ធា​ត់ៗ នោះ​អ្នក​ច្បាស់​ជា​ង​ស្គម​ជាងគេ​ហើយ​។​

​រឿង​ទី ៣ ៖ អ្នក​ប្រាកដជា​ខឹង​នឹង​ខ្លួនឯង ថា​ហេតុ​អី ធ្វើការ​រាប់​ឆ្នាំ គ្មាន​លុយ​សូម្បី​តែ​ទិញ iPhone 6 ប្រើ​នឹង​គេ​? ប៉ុន្តែ អ្នក​ត្រូវ​គិត​ឲ្យ​វែងឆ្ងាយ ហើយ​ក្រឡេកមើល មនុស្ស​ជុំវិញខ្លួន​អ្នក​។ តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក ដែល​ប្រើ​ទូរស័ព្ទ សេរី​ទំនើប​ច្រើន​ជាង​អ្នក ហើយ​មាន​មនុស្ស​ប៉ុន្មាន​អ្នក ដែល​ចាប់ផ្តើម ញ៉ាំ​មី​កំប៉ុង​ហើយ ពេល​ពាក់កណ្តាល​ខែ​។ បើ​ទៅ​លេង​ស្រុកកំណើត​វិញ សូម្បី​តែ Nokia N ចុច​ពិល គេ​ក៏​គ្មាន​ប្រើ​ដែរ​។ ដូច្នេះ ចូរ​ស្រឡាញ់ នូវ​អ្វី​ដែល​អ្នកមាន​។ ជឿ​យើង​ទៅ បើ​អ្នក​ខំប្រឹង​ធ្វើការ ខំ​រកស៊ី ... អ្នក​គ្មាន​ថ្ងៃ​ក្រ​ទេ​។​

​តាមរយៈ​រឿង​ទាំងបី​នេះ យើងខ្ញុំ​ចង់​ណែនាំ​អ្នក​ថា សុខភាព​ផ្លូវចិត្ត ពិត​ជា​សំខាន់​ណាស់ សម្រាប់​មនុស្ស​យើង ដូច្នេះ អ្វី​ដែល​អ្នក​ធ្វើ​បាន គួរតែ​ធ្វើ​ទៅ ប៉ុន្តែ កុំ​ស្រមៃ ហើយ​មាន​ចិត្ត​ច្រណែន នឹង​អ្នក​ដ៏​ទៃ​ខ្លាំងពេក​។ ការគិត​វិជ្ជមាន និង​ក្នុង​ផ្លូវ​ល្អ ទើប​ពិតជា​អ្វី ដែល​អ្នក​ត្រូវ​ធ្វើ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។