ការ​ធ្វើតេស្ត​ឈាម មុន​រៀបការ​

ការ​ធ្វើតេស្ត​ឈាម មុន​រៀបការ​

​ដៃគូ​ភាគច្រើន តែងតែ​ថតរូប មុន​អាពាហ៍ពិពាហ៍ ដែល​ភាសា​អង់គ្លេស​ហៅថា Pre-wedding photo ប៉ុន្តែ តើ​អ្នក​បាន​ធ្វើ​តេស្ត​ឈាម មុន​រៀបកា​រហើយ​ឬ​នៅ (Pre-wedding blood test)?

​ជា​ការពិត មុន​នឹង​ឈាន​ដល់​ថ្ងៃ​រៀបការ យើង​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ ប្រាកដ​ជា​បាន​ស្គាល់ និង​រាប់អាន​គ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ ទំនុកចិត្ត និង​ភាពស្មោះត្រង់ ក៏​មាន​ច្រើន​ណាស់​ដែរ​។ អ្នក​ប្រហែលជា​ទុកចិត្ត មិត្ត​ប្រុស​របស់​អ្នក ថា​គេ​គ្មាន​ស្រី​ផ្សេង គ្មាន​មេរោគ​អេដស៍ ឬ​ជំងឺ​អ្វី​ផ្សេង​ឡើយ ប៉ុន្តែ អ្នក​អាច​នឹង​គិត​ខុស​ហើយ​។​

​និយាយ​ក្នុង​ន័យ​នេះ យើង​មិនមែន​ចង់​ឲ្យ​អ្នក បង្ហាញ​នូវ​ការមិនទុកចិត្ត ទៅលើ​ដៃគូ​របស់​អ្នក​ទេ ប៉ុន្តែ ការ​ធ្វើតេស្ត​ឈាម មុន​ពេល​រៀបការ ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍ ព្រោះថា បើ​អ្នកដឹង​មុន ឬ​បាន​ដឹង​លទ្ធផល​លឿន នោះ​អ្នក​អាច​សម្រេច​ចិត្ត​ជា​ថ្មី ឬ​ប្រុងប្រៀប​ទទួលយក ការពិត​មួយ​ចំនួន ដែល​អ្នក​មិន​ទាន់​បាន​ដឹង​។​

​សារៈឞ្រយោជន៍ នៃ​ការ​ធ្វើ​តេស្ត​ឈាម មុន​រៀបការ ៖
-​    ​បង្ហាញ​នូវ​ភាពស្មោះត្រង់ ចំពោះ​ដៃគូ​របស់​អ្នក​
-​    ​ដឹង​អំពី​ជំងឺ និង​កត្តា​ប្រឈមមុខ ចំពោះ​ជំងឺ​មួយចំនួន​
-​    ​អ្នក​អាច​ការពារ និង​ព្យាបាល​ជំងឺ​នានា ដែល​អ្នក​កំពុង​មាន ដោយ​មិន​ដឹង​ខ្លួន​
-​    ​ក្រោយ​រៀបការ អ្នក​ត្រូវ​មាន​កូន ដូច្នេះ ការពិនិត្យ​សុខភាព​ម្តាយ​ជា​មុន គឺជា​អ្វី​ដែល​អ្នក មិន​គួរ​មើលរំលង​ឡើយ​
-​    ​បញ្ហា​សុខភាព​ឪពុកម្តាយ អាច​ជះឥទ្ធិពល ដល់​ការ​មានកូន និង​សុខភាព​ទារក ដូច្នេះ វិធី​ការពារ និង​ការព្យាបាល អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។