បើ​កើត​ជម្ងឺ​មហារីក​គួរ​ធ្វើ​យ៉ាង​ណា? ស្វែង​យល់​ពី​រ​បៀប​ថែរក្សា​សុខភាព​បន្ទាប់​ពី​កើត​ជម្ងឺ​មហារីក!

ជម្ងឺមហារីកជាជម្ងឺដ៏ កាចសាហាវមួយ​ដែល មាន​មនុស្ស​ជា​ច្រើន បាន​កើត​ជម្ងឺ​នេះព្រម​ទាំង​ស្លាប់​ដោយ​សារវា​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ជម្ងឺ​ខាង​លើ គ្មាន​វិធីព្យាបាល​នោះ​ដែរ។ យើង​ប្រហែល​ជា បានដឹង​ហើយ​ថា មិនថា​អ្នក​កើត​ជម្ងឺ អ្វី​នោះ​ទេ​ដើម្បី​អាច​ព្យាបាល​បាន អ្នក​គួរ​តែ​ផ្តោ​ត​សំខាន់ ទៅ​លើ​សុខ​ភាព​របស់ ខ្លួនឯង។ ហើយចំពោះជម្ងឺមហារីកក៏មិនខុសគ្នា នោះដែរគឺវាត្រូវការ ឱ្យអ្នកការពារ និង​ថែរក្សា​សុខភាព របស់អ្នកឱ្យបានម៉ត់ចត់បំផុត​។

បើ​កើត​ជម្ងឺ​មហារីក​គួរ​ធ្វើ​យ៉ាង​ណា? ស្វែង​យល់​ពី​រ​បៀប​ថែរក្សា​សុខភាព​បន្ទាប់​ពី​កើត​ជម្ងឺ​មហារីក!

ដូចនេះបើអ្នកកំពុងតែ មានជម្ងឺខាងលើអ្នក មិនគួរមើលរំលងការ មើលថែទាំសុខភាពរបស់អ្នកនោះទេ។ ជម្ងឺមហារីកមានច្រើន ដំណាក់កាលដែល ដំណាក់កាលនីមួយៗ គឺមានបញ្ហានិងគ្រោះថា្នក់ ហើយ​ប្រសិន​បើ អ្នកមិនស្វែងរកការ ព្យាបាលឱ្យបានទាន់ ពេលវេលានោះទេនោះនឹង មានគ្រោះថ្នាក់ ដល់អាយុជីវិត​របស់ យើងបាន។ តែយើងក៏ត្រូវចេះពី របៀបថែរក្សាសុខភាពខ្លួនឯង ទើបអាចពន្យានិង ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល។

ខាងក្រោមជារបៀបក្នុងការ ថែរក្សាសុខភាព សម្រាប់អ្នកកើតជម្ងឺមហារីក ៖

  • ថែរក្សាតុល្យភាពទម្ងន់ សម្រាប់អ្នកដែលមាន ជម្ងឺនេះគួរតែយក ចិត្តទុកដាក់ទៅលើ ការថែរក្សា​ទម្ងន់​របស់ខ្លួន ដើម្បីជួយឱ្យ សារពាង្គកាយអាច មានលទ្ធភាពគ្រប់គ្រង លើតុល្យ​ភាពជាតិខ្លាញ់ បានល្អ។
  • បន្តសកម្មភាព និងលំហាត់ប្រាណ ប្រសិនបើអ្នកទទួលបាន ការយល់ព្រមពី គ្រូពេទ្យជំនាញ​ដែល​មើល ថែជម្ងឺរបស់អ្នកនោះ អ្នកគួរតែត្រឡប់ទៅ ជីវភាពធម្មតារបស់ អ្នក។ ពោលគឺ អ្នក​គួរ​តែ​ហាត់​ប្រាណ ក្នុងមួយសប្តាហ៍ ឱ្យបាន150នាទី យ៉ាងតិច ព្រោះថា វាអាចជួយពង្រឹងដល់ សុខភាព​របស់អ្នក ឱ្យយកឈ្នះជម្ងឺបាន។ ប៉ុន្តែអ្នកគប្បីព្យាយាម សុំនូវមត្តិនិង ការណែ​នាំ​ពី​គ្រូពេទ្យ ឱ្យបានត្រឹមត្រូវ។
  • បរិភោគអាហារឱ្យ បានត្រឹមត្រូវជាពិសេស ព្យាយាមបរិភោគអាហារ ដូចជាបន្លែផ្លែឈើ​ឱ្យបាន​ច្រើន និងកាត់បន្ថយការ បវិភោគសាច់។ អ្នកជម្ងឺមហារីក គប្បីតម និងព្យាយាមបរិភោគអាហារ តាមការណែនាំ របស់វេជ្ជបណ្ឌិត ជំនាញជាដាច់ ខាតដើម្បីបង្ករភាពងាយស្រួល ក្នុងការព្យាបាល និង​មានឱកាសជា សះស្បើយខ្ពស់។
  • ជៀសវាងទទួលទាន គ្រឿងស្រវឹង ព្រោះវាមានផ្ទុក សារជាតិអាល់កុល ដែលជះឥទ្ធិពល​អាក្រក់​ដល់​សុខ​ភាព អ្នកជម្ងឺ។

អ្នកគួរដឹងថាខាងលើ គ្រាន់តែជារបៀបក្នុងការ ថែរក្សាសុខភាព នៅពេលដែលអ្នក ដឹងថាខ្លួន​មាន​ជម្ងឺ​តែ​ប៉ុណ្ណោះ​ទេ។ ដូច្នេះអ្នកជម្ងឺគប្បី ស្វែងរកការព្យាបាល ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាពីគ្រូពេទ្យ ឯកទេសទើបអាច មានឱកាសជាសះស្បើយបាន។ ជាពិសេសនោះអ្នក ជម្ងឺត្រូវគោរពតាម ការណែនាំ​របស់ លោកគ្រូពេទ្យ ជាដាច់ខាត។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

បើ​កើត​ជម្ងឺ​មហារីក​គួរ​ធ្វើ​យ៉ាង​ណា? ស្វែង​យល់​ពី​រ​បៀប​ថែរក្សា​សុខភាព​បន្ទាប់​ពី​កើត​ជម្ងឺ​មហារីក!បើទោះបីជាជម្ងឺមហារីក វាជាជម្ងឺដ៏កាចសាហាវ ក្តីប៉ុន្តែប្រសិនបើអ្នក បានស្វែងរកការព្យាបាល​បាន​ទាន់​ពេល​វេលា និងត្រឹមត្រូវហើយ ព្យាយាមថែរក្សាសុខភាព ជាពិសេសគោរពតាម ការណែនាំរបស់ គ្រូពេទ្យ​នោះអ្នក អាចនឹងជាសះស្បើយ ពីជម្ងឺនោះមិនខាន។ តែបើសិនជាអាច ទោះបីជាអ្នកមិនទាន់បាន កើត​ជម្ងឺនោះក្តី ក៏អ្នកគប្បីថែរក្សាសុខភាព របស់អ្នកឱ្យបានល្អ ព្រោះសុខភាពគឺជារបស់ដ៏មាន តម្លៃបំផុត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បើ​កើត​ជម្ងឺ​មហារីក​គួរ​ធ្វើ​យ៉ាង​ណា? ស្វែង​យល់​ពី​រ​បៀប​ថែរក្សា​សុខភាព​បន្ទាប់​ពី​កើត​ជម្ងឺ​មហារីក!

  • ដោយ: Panhabot
  • 12:00 PM, 02 April
  • ប្រភព: NDTV
  • Tag: សុខភាព