ថ្លើមខ្មៅ ចាប់ឆ្កែបោកហើយធ្វើទណ្ឌកម្ម យ៉ាងសាហាវ ត្រូវបានមនុស្សជាង ២ សែននាក់ ចុះហត្ថលេខាសុំឲ្យ ដាក់ទោស (មានវីដេអូ)

អង់គ្លេស៖ ថ្មីៗនេះ សាធារណជន មានប្រតិកម្មយ៉ាងខ្លាំងទៅលើ យុវវ័យឈាមរាវពីរនាក់ ដែលបានថតវីដេអូបង្ហាញពី ការយកសត្វសុនខមួយក្បាល ទៅធ្វើបាបយ៉ាងព្រៃផ្សៃ ទុកជាការកម្សាន្តរបស់ខ្លួន រហូតដល់មានមនុស្សជាង២សែននាក់ ចុះហត្ថលេខា ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការដាក់ទោសលើជនទាំងពីរនាក់នោះ។

យុវវ័យពីររូបឈ្មាះ Andrew អាយុ២២ឆ្នាំ និង Daniel អាយុ១៩ឆ្នាំ រស់នៅក្នុងក្រុង Redcar តំបន់ Teeside ប្រទេសអង់គ្លេស ត្រូវបានគេឃើញយ៉ាងច្បាស់ថា អ្នកទាំងពីរ យកការធ្វើទណ្ឌកម្មយ៉ាងសាហាវទៅ លើសត្វសុនខចិញ្ចឹមរបស់ខ្លួនមួយក្បាល មកធ្វើជាការកម្សាន្ត ដោយសើចយ៉ាងក្អាកក្អាយនៅក្នុងខ្សែអាត់វីដេអូមួយ។ វីដេអូដែលថតដោយបុរសជាប្អូនឈ្មោះ Daniel បានឲ្យឃើញថា សត្វសុនខនេះត្រូវបាន Andrew បោះទម្លាប់ពីលើជណ្តើរពីរដង គ្រវែងបោកទៅនឹងឥដ្ឋមួយទំហឹង ម្តងហើយម្តងទៀត ហើយជាន់ពីលើយ៉ាងព្រៃផ្សៃ។ 

ជាលទ្ធផល ជើងទាំងពីរខាងក្រោយរបស់សុនខនេះ ត្រូវបានបាក់ដោយសារការបោះពីលើជណ្តើរ ហើយសុនខនោះ ក៏បានស្លាប់បន្ទាប់ពីពេល ៣ ខែនៃការថតវីដេអូនេះ ក្នុងខែ តុលា ឆ្នាំ២០១៣។ មកដល់ពេលនេះ ជនដៃដល់ទាំងពីរនាក់បងប្អូន ត្រូវបានតុលាការ​ ដាក់ទោសពីបទបង្ករបួសស្នាមដល់សត្វដោយចេតនា និង ត្រូវជាប់គុក ២១ សប្តាហ៍បញ្ឈប់មិនឲ្យធ្វើការងារ ២ ឆ្នាំ ជាប់បម្រាមគោចរ ៦ ខែ ហើយត្រូវបង់ប្រាក់ ប្រមាណជា ៣៤០ ដុល្លារ ព្រមទាំងហាមឃាត់មិនឲ្យចិញ្ចឹមសត្វពេញមួយជី​វិត។ 

គួរបញ្ជាក់ថា ខ្សែអាត់វីដេអូមួយនេះទើបតែ ត្រូវបានគេរកឃើញពីរឆ្នាំក្រោយពី ពេលកើតហេតុប៉ុណ្ណោះ នៅពេលមានមនុស្សម្នាក់រកឃើញ SD Card ដែលផ្ទុកវីដេអូនេះ ធ្លាក់នៅលើកម្រាលឥដ្ឋនៃផ្សារទំនើបមួយ រួចបញ្ជូនទៅប៉ូលីស ហើយអ្នកទាំងពីរ ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់។ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ថ្លើមខ្មៅ ចាប់ឆ្កែបោកហើយធ្វើទណ្ឌកម្ម យ៉ាងសាហាវ ត្រូវបានមនុស្សជាង ២ សែននាក់ ចុះហត្ថលេខាសុំឲ្យ ដាក់ទោស (មានវីដេអូ)已关闭评论
  • 13 views
  • Hide Sidebar
    A+