ហួសចិត្ត! ខួបកំណើតកូន ម្តាយជួលនារីនាំស្រាត មករាំគ្រវីគូទ ឲ្យកូនប្រុស អាយុ៨ឆ្នាំមើល (មានវីដេអូ)

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលបង្ហាញឲ្យឃើញនារីរាំស្រាតម្នាក់ស្លៀកឈុតក្នុង ពណ៌ផ្កាឈូករាំគ្រវីគូទ នៅចំពីមុខក្មេងប្រុសម្នាក់ ដែលកំពុងអង្គុយនៅលើកៅអី ត្រូវបានគេបង្ហោះ និងចែកចាយពាសពេញ បណ្តាញអ៊ីនធឺណែត ហើយក៏បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

វីដេអូដដែលនោះ ក៏បង្ហាញឲ្យឃើញ មានក្មេងៗដទៃទៀត ឈរមើល និង សើចយ៉ាងក្អាកក្អាយទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូដែលបានសាយភាយពាសពេញ បណ្តាញអ៊ីនធឺណែតនោះ ត្រូវគេជឿជាក់ថា បានថតនៅក្នុងទីក្រុង Tampa រដ្ឋ Florida សហរដ្ឋអាមេរិក ប៉ុន្តែមិនបានដឹងពីពេលវេលា និង ទីតាំងជាក់លាក់នៅពេលកើតហេតុឡើយ ខណៈនារីជាអ្នករាំស្រាតនោះ ត្រូវម្តាយរបស់ក្មេងប្រុសនោះ ជួលមក ដើម្បីឲ្យរាំអបអរ ក្នុងពិធីខួបកំណើតគំរប់អាយុ៨ឆ្នាំ កូនប្រុសរបស់ខ្លួន។

យ៉ាងណាមិញ ប៉ូលិសក្នុងទីក្រុង Tampa ត្រូវបានគេទាក់ទង ប្រាប់អំពីខ្សែវីដេអូនោះដែរ ប៉ុន្តែពួកគេ មិនអាចធ្វើសកម្មភាព អ្វីបានឡើយ ដោយសារតែវីដេអូនោះ មិនបានបង្ហាញឲ្យឃើញពីពេលវេលា និងទីតាំង ក៏ដូចជាអ្នកពាក់ព័ន្ធ នៅក្នុងហេតុការណ៍នោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានបញ្ចេញមតិរិះគន់ យ៉ាងចាស់ដៃ ចំពោះខ្សែវីដេអូនោះ ក៏ដូចជា ទង្វើដ៏ហួសចិត្តរបស់ស្រ្តីជាម្តាយ៕

សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត