ឃាត់ខ្លួនជនជាតិភាគតិច​ ចារ៉ាយ​ កាន់គ្រាប់បែក ពេលផឹកសីុ​ នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ កម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ នៅ​ម៉ោង៤៖២៩នាទី ល្ងាចថ្ងៃទី០១ ខែមេសា បានឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីលាក់ទុកគ្រឿងផ្ទុះ ខុសច្បាប់នៅចំណុចភូមិ សោមត្រក់ចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មេបញ្ជាការអាវុធហត្ថ មូលដ្ឋានស្រុកអូរយ៉ាដាវ​ លោកវរសេនីយ៍ត្រី សុខ មីន ប្រាប់ឲ្យដឹងថា​ ករណីឃាត់ខ្លួននេះខណៈ ដែលកម្លាំងអាវុធហត្ថ​ ប្រទះឃើញជនសង្ស័យមាន គ្រាប់បែកដៃ១គ្រាប់ដាក់តាម ខ្លួនកំពុងដើរផឹកស៊ី។

លោកវរសេនីយ៍ត្រីសុខ មីន ប្រាប់បន្តទៀតថាជនសង្ស័យ មានឈ្មោះ រម៉ាម ដួល អាយុ៤០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅ កន្លែងកើតហេតុខាងលើ។ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះកម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវបាន បញ្ជូនជនសង្ស័យ ខាងលើនិងវត្ថុតាងទៅ ទីបញ្ជាការអាវុធហត្ថ ខេត្តរតនគិរីដើម្បីចាត់ការ បន្តទៅតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត