រុឺម៉ក​កង់​បី​មួយគ្រឿងត្រូវរថយន្ត​បុកបណ្តាលឱ្យរងរបួស​ធ្ងន់​-ស្រាល ៤ នាក់​

6 Videos


​ភ្នំពេញ : មនុស្ស ៤ នាក់​បាន​រងរបួស​ធ្ងន់​ស្រាលដោយសារតែ​រថយន្ត​មួយគ្រឿងបើកបរ​យ៉ាង​លឿនជ្រុល​ទៅបុក​ពេញទំហឹង ខណៈ​កំពុង​ចត​ឈប់​ទិញ​បារី បណ្តាលឱ្យរ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ងារជើង ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិតក្នុងភូមិ​គោក​ចំបក់​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន ។

រុឺម៉ក​កង់​បី​មួយគ្រឿងត្រូវរថយន្ត​បុកបណ្តាលឱ្យរងរបួស​ធ្ងន់​-ស្រាល ៤ នាក់​

រុឺម៉ក​កង់​បី​មួយគ្រឿងត្រូវរថយន្ត​បុកបណ្តាលឱ្យរងរបួស​ធ្ងន់​-ស្រាល ៤ នាក់​

​តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុបាន​និយាយថា​មុនពេល​កើតហេតុ គេឃើញរ​ម៉ក​កង់​បី​មួយគ្រឿង​ដែល​បើកបរ​ពីរ​ជើង​ទៅ​ត្បូង​ជិះ​គ្នា ៤ នាក់ លុះ​មកដល់​ចំនុចកើតហេតុ​ អ្នកបើករុឺ​ម៉ក​កង់​បីឈប់​​ដើម្បី​ទិញ​បារី ដោយ​អង្គុយ​នៅលើ​រ៉ឺម៉ករង់​ចាំ​អ្នកលក់​អាប់​លុយ ភ្លាមនោះស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាកនីសា​ន់​ណា​វ៉ា​រ៉ា មិន​ចាំ​ស្លាក​លេខ បើក​មក​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា បាន​ជ្រុល​ទៅបុក​រ៉ឺម៉ក់​កង់​បី​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​រងរបួស​ធ្ងន់​ម្នាក់ និង រងរបួស​ស្រាល​បីនាក់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ស្រមោល ។

រុឺម៉ក​កង់​បី​មួយគ្រឿងត្រូវរថយន្ត​បុកបណ្តាលឱ្យរងរបួស​ធ្ងន់​-ស្រាល ៤ នាក់​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ម្នាក់​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​កាល់​ឡូ​ម៉ែត្រ រីឯ​រ៉ឺម៉ក​កង់​បី​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ  ៕

                                                                      ( ប្រភព : TV5 )