លោក​ សៅ ​សុ​វ​ណ្ណី​ ចុះ​ពិនិត្យ​សម​ទ្ធិ​ផល​នានា​នៅ​ឃុំ​បុស​មន​ ស្រុក​រំដួល

ស្វាយរៀង:
លោក​សៅ​សុ​វ​ណ្ណី​អនុប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​រំដួល​ខេត្តស្វាយរៀង​តំណាង​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចុះ​ពិនិត្យមើល​សមិទ្ធផល​នានា​នៅ​វត្ត​បុស​ផ្លាំ​ង​ដែល​កំពុង​សាងសង់​ឧប្បដ្ឋានសាលា​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធិ​បណ្ឌិត​ដែល​កសាង​សំរេចបាន​៩០​ភាគរយ​។​ដំណើរ​ចុះ​ពិនិត្យ​នេះ​បានធ្វើ​ទ្បើង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៦​។​

លោក​សៅ​សុ​វ​ណ្ណី​បាន​មានប្រសាសន៍​អោយដឹងថា ឧប្បដ្ឋានសាលា​ដែល​កំពុង​សាងសង់​នេះ​មាន​ទទឹង​១៨​ម៉ែត្រ​និង​បណ្តោយ​២១​ម៉ែត្រ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​២០​មឺ​ុ​ន​ដុល្លា​។​លោក​សៅ​សុ​វ​ណ្ណី​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុម​ជាង​សាងសង់​ត្រូវធ្វើ​យ៉ាងណា​កសាង​ទៅតាម​បទដ្ឋាន​បច្ចេកទេស​អោយបាន​ត្រឹមត្រូវ​ធានា​សំណង់​បានយូ​អង្វែង​ដើម្បី​ទុកជា​កន្លែង​ធ្វើបុណ្យ​ធ្វើ​ទាន​របស់​ពុទ្ធ​បរិ​ស័ទ​។​

លោក​សៅ​សុ​វ​ណ្ណី​បាន​បញ្ជាក់ថា​ មាន​រាជរដ្ឋាភិបាល​ដែល​ដឹក​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​គឺមាន​ការ​អភិ​វ​ឌ្ឌ​ន៍​លើ​គ្រប់​វិស័យ​ទាំ​វិ​ស​យ័​ពុទ្ធចក្រ​និង​អាណាចក្រ​ហើយ​បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​បួន​ជា​អាទិភាព​គឺ​ទឹក ភ្លើង ផ្លូវ​មនុស្ស​ផងដែរ​។​ហើយ​នៅ ក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នាពេលខាងមុខ​នេះ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខ​ភាពល្អ  និង​ពរ​ទាំងឡាយ​៤​ប្រការ​ផងដែរ​៕​