លោក​ជៀង​ អំ​ ចេញ​លោក​ម៉ែន ​វិបុល ​ចូល​ធ្វើជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង

ស្វាយរៀង:
​លោកស្រី​ម៉ែន​ សំអន​ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៦​នេះ​បាន​ចូលរួម​ប្រកាស​តែងតាំង​មុខដំណែង​ប្រធាន​គ​ណះ​ក​ម្មា​ធិ​កា​រគ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​ដោយ​លោក​ជៀង​អំ​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បំពេញភារកិច្ច​នៅ​ថ្នាក់ជាតិ​និង​តែងតាំង​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​គណបក្ស​ខេត្តស្វាយរៀង​។​

ថ្លែង​នៅក្នុង​ពិធី​នោះ​លោកស្រី​ម៉ែន ​សំអន​ បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​នឹករលឹក​ដល់​សមាជិក​ប​ក្ស​ទាំងអស់​និង​រួមគ្នា​បង្កើន​ប្រជាប្រិយភាព​បន្ថែមទៀត​ដើម្បី​យើង​បន្ត​ឈ្នះឆ្នោត​នាំមក​ការរីកចំរើន​ជូន​ប្រទេសជាតិ​ន្ថែ​ម​ទៀត​។​ហើយ​សូម​ធ្វើកា​កោតសរសើរ​និង​គាំទ្រ​ចំពោះ​លទ្ធផល​ដែល​គ​ណះ​ក​ម្មា​ធិ​ការ​គណបក្ស​ខេត្តស្វាយរៀង​គាំទ្រ​លោក​ម៉ែន​វិបុល​ជា​ប្រធាន​បក្ស​ខេត្តហើយ​លោកស្រី​ជឿជាក់ថា​លោក​ម៉ែន​ វិបុល​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ចូលរួម​ដឹកនាំ​បក្ស​អោយមាន​ការគាំទ្រ​ពី​ប្រជា​ពល​រដ្ន​កាន់​ច្រើន​ទ្បើង​និង​មានប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោះ​នាពេល​ខាង​មុង​មុខ​នេះ​។​

លោកស្រី​ម៉ែន​ សំអន ​ជំរុញ​អោយ​អាជ្ញាធរខេត្ត​ត្រូវ​រួមគ្នា​ធានា​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​ជាមួយ​ការលើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​ ​និង​សូម​អំពាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មេត្តា​ខិតខំ​ថែរក្សា​របៀបរៀបរយ​សា​ធា​រណះ​អនុវត្ត​អោយបាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព បន្ត​ជំរុញ​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវន្ត័​លើ​គ្រប់​វិស័យ ព្រមទាំង​ធ្វើយ៉ាងណា​អោយ​សមិទ្ធផល​នានា​ដែល​យើង​បាន​កសាង​ទាំង​អស់​បាន​ដំណើរ​ល្អ​គង់វង្ស​យូរអង្វែង​និង​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ជួយ​រិះរក​វិធី​ដោះស្រាយ​ជួយ​ក្នុងករណី​បន្ទាន់​នានា​ដូចជា​ការចុះ​អប់រំ​ប្រជា​ពល​រដ្ន​ត្រូវ​ចេះ​ថែរក្សា​ទឹក​ទុកអោយ​បានល្អ​សំរាប់​ប្រើប្រាស់​រដូវប្រាំង​និង​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​អគ្គីភ័យ​នានា​ព្រោះ​សម្ពាធ​កំដៅ​អាច​ទ្បើង​ដល់​៤០​ទៅ​៤១​ដឺ​ក្រេ​ហើយ​រដូវប្រាំង​អូសបន្លាយ​រយះ​ពេ​ឥ​យូ​ខុស​ប្រក្រតី​។​ហើយ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ទូលំទូលាយ​ដល់​ប្រជា​ពល​រដ្ន​បាន​យល់​ជ្រួតជ្រាប​ដើម្បី​អនុវត្ត​ច្បាប់​នេះ​ទទួលបាន​ជោគជ័យ​៕

លោក​ជៀង​ អំ​ ចេញ​លោក​ម៉ែន ​វិបុល ​ចូល​ធ្វើជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង

លោក​ជៀង​ អំ​ ចេញ​លោក​ម៉ែន ​វិបុល ​ចូល​ធ្វើជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង

លោក​ជៀង​ អំ​ ចេញ​លោក​ម៉ែន ​វិបុល ​ចូល​ធ្វើជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង

លោក​ជៀង​ អំ​ ចេញ​លោក​ម៉ែន ​វិបុល ​ចូល​ធ្វើជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង