ធ្វើ​អោយ​មាន 3D Touch ពេល​ចុច​សង្កត់​នៅ​លើ Folder បាន​យ៉ាង​ងាយ​ស្រួល!

សួស្តីប្រិយមិត្ត ខេមបូរីផត ទាំងអស់គ្នា ជួបគ្នាសាជាថ្មី ម្តង​ទៀត​ហើយ ជាមួយ​នឹង​អត្ថបទ ទាក់​ទង​ទៅ​នឹង ការ​តម្លើង និងលេង Tweak នៅ​លើ ទូរស័ព្ទ iPhone។ នៅក្នុង​ថ្ងៃ​នេះ​ដែរ យើង​មាន Tweak ទើប​នឹង​ចេញ​ថ្មី​មួ​យ យក​មក​ណែនាំ អោយ​ប្រិយមិត្ត ទាំង​អស់​គ្នា​បាន​ស្គាល់ ជា​ពិសេស មិត្ត​អ្នក​អាន ដែល​ប្រើ​ប្រាស់ នូវទូរស័ព្ទ iPhone ដែលបាន Jailbreak ហើយតែម្តង។

ធ្វើ​អោយ​មាន 3D Touch ពេល​ចុច​សង្កត់​នៅ​លើ Folder បាន​យ៉ាង​ងាយ​ស្រួល!

ចំពោះ Tweak មួយនេះដែរ មានឈ្មោះថា Exsto មានមុខងារ ពិសេសប្លែកពីគេម្យ៉ាង ដោយវាអាច ធ្វើ​អោយ 3D Touch នៅពេលដែលយើង ចុចសង្កត់ ទៅលើ Folder ណាមួយ នៅក្នុង iPhone របស់យើង ពោលគឺដូចរូប ខាងលើនេះអញ្ចឹង គឺគ្រាន់តែ សង្កត់ទៅលើ Folder វានឹងបង្ហាញ នូវកម្មវិធី ដែលមាន នៅក្នុង Folder នោះឡើងមក លក្ខណៈបែប 3D Touch ជាក់ជាមិនខាន។ ដូចនេះ ប្រសិនបើអ្នកទាំង​អស់​គ្នា មានចំណាប់អារម្មណ៍នោះ តោះ! តាមដាន ជាមួយនឹង ការណែនាំ ពីរបៀបតម្លើង នៅខាង​ក្រោម​នេះ ទាំង​អស់គ្នា!

តម្រូវការ

  • iPhone ដំណើរការដោយ iOS 8/9
  • បាន Jailbreak រួចជាស្រេច

របៀបតម្លើង

  • បើក Cydia > Add Source “repo.biteyourapple.net”
  • បន្ទាប់មក ចូល​ទៅកាន់កន្លែង Search (ក្នុង Cydia) > វាយពាក្យ “Exsto” និងធ្វើការតម្លើង
  • ក្រោយពីតម្លើងចប់ សូមចុច Restart Springboard រួចវានឹង ដំណើរការ ដោយស្វ័យប្រវត្តិ តែម្តង

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

សូមទស្សនាវីដេអូ បង្ហាញពីរបៀបប្រើ ខាងក្រោមនេះ ទាំងអស់គ្នា៖

បញ្ជាក់៖ សូមតម្លើង ដោយមានទំនួលខុសត្រូវដោយខ្លួនឯង! យល់យ៉ាងណាដែរ ពេលតម្លើងចប់ តើ​ពេញ​ចិត្ត ប្រើប្រាស់ ជាមួយនឹង Tweak មួយនេះដែរឬទេ? បើចង់ តាមដាន ពត៌មានល្អៗ អំពី Tweak ទៀត​នោះ កុំភ្លេច LIKE Facebook Page របស់ ខេមបូរីផត ផងណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ធ្វើ​អោយ​មាន 3D Touch ពេល​ចុច​សង្កត់​នៅ​លើ Folder បាន​យ៉ាង​ងាយ​ស្រួល!

  • ដោយ: Mai
  • 11:36 AM, 02 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ