Theme ថ្មីចេញ​ទៀត​ហើយ! ដូច​នេះ​សម្រាប់​អ្នក​ដែល​បាន Jailbreak ហើយ អាច​អនុវត្តតាម វិធី​ខាង​ក្នុង​នេះ​បាន!

នេះគឺជា Theme ថ្មីមួយទៀតហើយ មាន​ឈ្មោះ​ថា Rounder L for iOS។ បើ​និយាយ​ចំពោះ រូប​រាង ក៏​ដូច​ជា រចនាបថ​របស់​វា គឺវាមាន​ទ្រង់​ទ្រាយ​មូល ប្លែក​ពី Stock icon ដើម​របស់ iPhone ដែល​មាន​រាង​ជ្រុង តែ​មូលនៅគែម។ មិនត្រឹមតែប៉ុណ្ណោះ រចនាបថ ក៏ដូចជារូបភាពនៃ icon និមួយៗ ក៏មានការផ្លាស់ប្តូរ ផងដែរ មើលទៅពិតជា គួរអោយទាក់ទាញ ចំណាប់អារម្មណ៍ មែនទែន។ ដូចនេះ ប្រសិនបើ ចាប់​អារម្មណ៍ ឃើញថា វាស្អាតនោះ អាចសាកល្បង តម្លើងទៅក្នុង iPhone របស់អ្នក ជាមួយនឹង ការណែនាំ នៅ​ខាងក្រោមនេះបាន!

Theme ថ្មីចេញ​ទៀត​ហើយ! ដូច​នេះ​សម្រាប់​អ្នក​ដែល​បាន Jailbreak ហើយ អាច​អនុវត្តតាម វិធី​ខាង​ក្នុង​នេះ​បាន!

តម្រូវការ

  • iPhone ដំណើរការដោយ iOS 8/9
  • បាន Jailbreak រួចជាស្រេច

របៀបតម្លើង

  • បើក Cydia > Add Source “repo.biteyourapple.net”
  • បន្ទាប់មក ចូលទៅកាន់កន្លែង Search (ក្នុង Cydia) > វាយពាក្យ “Rounder L for iOS” និងធ្វើ​ការ​តម្លើង
  • ក្រោយពីតម្លើងចប់ សូមចុច Restart Springboard រួចវានឹង ដំណើរការ ដោយស្វ័យប្រវត្តិ តែ​ម្តង
  • បន្ទាប់មកទៀត កុំភ្លេចចូលទៅកាន់ Settings > Winterboard > Select Theme > និង​ជ្រើស​យក Theme ដែលមានឈ្មោះថា Rounder L for iOS រួចធ្វើការ Respring ជាការស្រេច

បញ្ជាក់៖ សូមតម្លើង ដោយមានទំនួលខុសត្រូវដោយខ្លួនឯង! យល់យ៉ាងណាដែរ ពេលតម្លើងចប់ តើ​ពេញ​​ចិត្ត ប្រើប្រាស់ ជាមួយនឹង Tweak មួយនេះដែរឬទេ? បើចង់ តាមដាន ពត៌មានល្អៗ អំពី Tweak ឬ Theme ទៀត​នោះ កុំភ្លេច LIKE Facebook Page របស់ ខេមបូរីផត ផងណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

Theme ថ្មីចេញ​ទៀត​ហើយ! ដូច​នេះ​សម្រាប់​អ្នក​ដែល​បាន Jailbreak ហើយ អាច​អនុវត្តតាម វិធី​ខាង​ក្នុង​នេះ​បាន!

  • ដោយ: Mai
  • 12:14 PM, 02 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ