ផាត់ វ៉ាន់ភឿត រកបាន៣គ្រាប់ ពេលប៉ះក្រុមបាល់ទាត់ បឹងត្របែកនៃACLEDA

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នា២០១៦ នៅទីលានបាល់ទាត់ ដុនបូស្តូសម្រាប់ពូល “C” ក្រុមបាល់ទាត់ការិយាល័យ “គ”បានយកឈ្នះ ក្រុមបាល់ទាត់ សាខាបឹងត្របែកក្នុង លទ្ធផល៤ទល់០នៃ ព្រឹត្តិការណ៍នៃការ ប្រកួតបាល់ទាត់មិនមែន អាជីពដណ្តើមពានរង្វាន់ ធនាគារ អេស៊ីលីដាភីអិលស៊ី ទូទំាងប្រទេសដោយ មានរហ័សនាមថា "អេស៊ីលីដា-ចនព្រីនសឌីន ឆ្នាំ២០១៦" ឬ (ACLEDA-John Brinsdan 2015) លើកទី៦ ដែលរៀបចំឡើងដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី។

ចំពោះ ពូល “D” ក្រុមបាល់ទាត់ស្រុកមុខកំពូល បានចាញ់ក្រុមបាល់ទាត់ ស្រុកបាទីក្នុងលទ្ធផល០ទល់១០ និង ក្រុមបាល់ទាត់ស្រុកគងពិសី លេងបានត្រឹម ស្មើក្រុមបាល់ទាត់ ស្រុកខ្សាច់កណ្តាល ក្នុងលទ្ធផល០ទល់០។ សម្រាប់តង់ទី១ កីឡាករខ្សែប្រយុទ្ធ ម៉ក បញ្ញា ពាក់អាវលេខ១៣ របស់ក្រុមបាល់ទាត់ ការិយាល័យកណ្តាល (គ) បានស៊ុតគ្រាប់នាំមុខឲ្យ ក្រុមបាល់ទាត់សាខាបឹងត្របែក មួយគ្រាប់នៅនាទីទី២៥ ដោយបាល់ ពិន័យ២០ម៉ែត្រនៅស្លាបខាង ចំពោះក្រុមបាល់ទាត់ សាខាបឹងត្របែក នៅតែបន្តវាយសម្រុកទៅលើ ក្រុមបាល់ទាត់ការិយាល័យ កណ្តាល (គ) ដដែល មិនបានបាក់ចិត្តឡើង ឈានចូលជិនបញ្ចប់វគ្គទី១   ក្រុមបាល់ទាត់សាខាបឹងត្របែក មានឳកាសរកគ្រាប់បាល់ តាមស្មើវិញ បែរជាស៊ុតមួយជើង ប៉ះបង្គោលទីទៅវិញ បញ្ចប់ការប្រកួត៤៥នាទី ១ទល់០។
ចូលមកដល់តង់ទី២ ក្រោយពីការសម្រាក កីឡាករ ផាត់ វ៉ាន់ភឿត ពាក់អាវលេខ៧ របស់ក្រុមបាល់ទាត់ ការិយាល័យកណ្តាល (គ) រកបាន៣គ្រាប់ផ្ទួនៗគ្នា ជួយឲ្យក្រុមរបស់ខ្លួនឈ្នះ ក្រុមបាល់ទាត់សាខាបឹងត្របែក ដើម្បីបញ្ចប់នូវលទ្ធផល ៤-០ក្រោយប្រកួត ចំនួន៩០នាទីពេញ ៕