ក្រុមបាល់ទះ វីសាខា ឈ្នះក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ៣ទល់១ក្នុងជំនួបមិត្តភាព

ភ្នំពេញ៖ ក្រុមបាល់ទះវីសាខា បានយកឈ្នះ ក្រុមបាល់ទះក្រសួង មហាផ្ទៃក្នុងលទ្ធផល ៣សិតទល់១សិតនៃជំនួបមិត្តភាព កម្តៅសាច់ដុំ និងដកស្រង់បទ ពិសោធន៍ រវាងគ្នានឹងគ្នា  ដើម្បីត្រៀមខ្លួន ចូលរួមការប្រកួតពាន រង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៦នៅទីលានបាល់ទះ មហាផ្ទៃស្ថិតនៅក្នុងទឹកដី ខណ្ឌច្បារអំពៅ ។

ការប្រកួតនេះ ធ្វើឡើងក្នុងជំនួបមិត្តភាព កម្តៅសាច់ដុំ និងដកស្រង់បទពិសោធន៍រវាងគ្នានឹងគ្នា ដើម្បីអបអរសាទរីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សិរីសួស្តីឆ្នាំថ្មី ឆ្នាំ២០១៦ ត្រូវនឹង ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦២។ ក្រោយពីបញ្ចប់ការប្រកួត កម្តៅសាច់ដុំរួចមក ក្រុមទាំង២បានទទួលបាន ថវិកាឧបត្ថម្ភពីលោក វុធ ផល្លី ប្រធានសមាគមន៌បាល់ទះ ក្រសួងមហាផ្ទៃចំនួន ១លានរៀលក្នុងមួយក្រុម ដែលជាថវិកាលើកទឹកចិត្ត ដល់ក្រុមកីឡាករបាល់ទះ ទាំង២ក្រុមផងដែរ៕