ស្ត្រីចង់ឆាប់មានកូន គួរតែកុំមើលរំលង អាហារទាំងនេះឲ្យសោះ

សុខភាព៖ តើអ្នកធ្លាប់ព្យាយាម ចង់មានផ្ទៃពោះ ហើយអត់ជោគជ័យដែរទេ? ការញ៉ាំអាហារ សម្បូរជីវជាតិ អាចជួយដល់ ប្រព័ន្ធប្រដាប់បន្តពូជអ្នក ឲ្យមានសុខភាពល្អបាន។ នៅពេលវាមានសុខភាពល្អហើយ ឱកាសនៃការមានផ្ទៃពោះ ក៏មានច្រើនទៅតាមហ្នឹងដែរ។ ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលសម្បូរទៅដោយជីវជាតិ និងវីតាមីន ដែលអាចជួយបង្កើន សុខភាពមេជីវិតញី កាន់តែខ្លាំងក្លា ព្រមទាំងឆាប់មានផ្ទៃពោះទៀតផង។

សណ្តែក
ជាតិដែក គឺជារបស់ដ៏សំខាន់ សម្រាប់សុខភាពមេជីវិតញី ហើយកាលណាខ្វះជីវជាតិមួយនេះ អាចនឹងមានផលអវិជ្ជមាន ដល់ការជ្រុះអូវុលទៀតផង។ សណ្តែក សម្បូរទៅដោយជាតិដែកបំផុត ដែលអាចបង្កើន សុខភាពមេជីវិតញីបាន។ ដូច្នេះ ចូរប្រាកដថា អ្នកបានញ៉ាំសណ្តែក យ៉ាងហោចណាស់មួយចានដែរ ជារៀងរាល់ថ្ងៃ។

ចេក
កង្វះវីតាមីន B6 អាចបណ្តាលឲ្យ មេជីវិតញីគ្មានគុណភាព ព្រមទាំងមករដូវមិនទៀងដែរ។ ដូច្នេះ ចូរញ៉ាំផ្លែចេក យ៉ាងហោចណាស់ពីរផ្លែ ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនចំនួនវីតាមីន B6 ក្នុងខ្លួន។ វីតាមីននេះដែរ ក៏ជួយពង្រឹងដល់ ភ្នាសកម្រាលរបស់ស្បូន ដូច្នេះ វានឹងកាត់បន្ថយឱកាស នៃការរលូតបានយ៉ាងល្អ។

ស៊ុត
ប្រូតេអ៊ីន គឺជាសារធាតុមួយ សម្រាប់ធ្វើឲ្យមេជីវិតញី មានសុខភាពល្អ និងជំរុញឱកាស នៃការមានផ្ទៃពោះទៀតផង។ ដូច្នេះ ចូរប្រាកដថា អ្នកបានញ៉ាំស៊ុតច្រើនហើយ។ ក្រៅពីនេះស៊ុត ក៏មានវីតាមីន D ដែលអាចជួយឲ្យ រដូវមកទៀងទាត់ផងដែរ។

ត្រី
ត្រី ដូចជាសាលម៉ុង ឬធូណា សុទ្ធតែមានប្រយោជន៍ច្រើនណាស់ សម្រាប់ស្ត្រីដែលកំពុងតែ ចង់មានផ្ទៃពោះ ព្រោះវាសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គាបី ដែលទំនងជាធ្វើឲ្យមេជីវិតញី មានគុណភាពល្អ។ វាក៏មានសារធាតុ ប្រឆាំងការរលាកដែរ ដូច្នេះ វាក៏អាចដោះស្រាយ បញ្ហាជំងឺរលាកផ្សេងៗបានយ៉ាងស្រួល។

ផ្លែប័រ
យកល្អ គួរតែធ្វើយ៉ាងណាញ៉ាំវីតាមីន D ឲ្យបានគ្រប់គ្រាន់។ តាមការសិក្សាបានឲ្យដឹងថា វីតាមីន D ជួយពង្រឹងដល់ វដ្តរដូវមនុស្សស្រីកាន់តែទៀងទាត់ និងជួយជំរុញដល់ឱកាស នៃការមានផ្ទៃពោះទៀតផង។ ដូច្នេះ ផ្លែប័រ គឺជាប្រភពវីតាមីន D ដ៏ល្អបំផុតហើយ៕

ស្ត្រីចង់ឆាប់មានកូន គួរតែកុំមើលរំលង អាហារទាំងនេះឲ្យសោះ

ស្ត្រីចង់ឆាប់មានកូន គួរតែកុំមើលរំលង អាហារទាំងនេះឲ្យសោះ

ប្រភព៖ គេហទំ័រ www.health.com.kh