សាធារណការ​រាជធានី បាន​និង​កំពុង​លាប​គំនូស​ចរាចរណ៍ ​​ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លាស្ទិក​ លើ​មហាវិថី​ព្រះ​មុនីវង្ស​

សាធារណការ​រាជធានី បាន​និង​កំពុង​លាប​គំនូស​ចរាចរណ៍ ​​ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លាស្ទិក​ លើ​មហាវិថី​ព្រះ​មុនីវង្ស​​ភ្នំពេញ ​៖ ដើម្បី​សម្រួល​ចរាចរណ៍ ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ និង​កាត់បន្ថយ​បាន​នូវ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏ដូចជា​ការ​លើក​សោភណភាព ​រាជធានី​ភ្នំពេញ​ផង​នោះ សាធារណការ​រាជ​ធា​នី​បាន​និង​កំពុង​លាប​គំនូស​ចរាចរណ៍​ ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លាស្ទិក​លើ​មហាវិថី​ព្រះមុនីវង្ស។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃទី​០២​ ខែមេសា ​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ​រាជធានី​បាន​និង​កំពុង​លាប​គំនូស​ចរាចរណ៍​ ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លាស្ទិក​ នៅ​មហាវិថី​ព្រះមុនីវង្ស ចាប់​ពី​ភ្លើង​ស្តុប​បេ​កា​សេ ដល់​រង្វង់​មូល​ស្តាត​ចាស់​៕​

សាធារណការ​រាជធានី បាន​និង​កំពុង​លាប​គំនូស​ចរាចរណ៍ ​​ដោយ​ប្រើ​ថ្នាំ​ទែ​រ​ម៉ូ​ប្លាស្ទិក​ លើ​មហាវិថី​ព្រះ​មុនីវង្ស​