លោក​អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​នៅ​ក្នុង​ស្រុក អនុវត្ត​​៣​ចំណុច​

លោក​អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​នៅ​ក្នុង​ស្រុក អនុវត្ត​​៣​ចំណុច​



ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ បាន​ធ្វើ​ការប្រជុំ​ប្រចាំខែ​៤-​ឆ្នាំ​២០១៦ ដែល​មាន​សមាសភាព​ចូលរួម មាន​អធិការ អធិការរង នាយ​ផ្នែក នាយ​ប៉ុស្តិ៍ នាយរង​ផ្នែក នាយរង​ប៉ុស្តិ៍​មាន​ចំនួន​៣២​នាក់​។

លោក​អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​ណែនាំ​អំពី​កិច្ចការ​ប្រជុំ ជំនាញ​តាម​បណ្ដា​ផ្នែក​ប៉ុស្តិ៍​ឲ្យ​យកចិត្តទុកដាក់​អនុវត្តន៍​ផែនការ​ទិសដៅ​ប្រចាំខែ​ ដែល​បាន​ដាក់​ចុះ​។

ក្នុង​នោះ​ដែរ លោក​ក៏បាន​ណែនាំ ផ្សព្វផ្សាយ​អង្គ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៥/២០១៦ និង​ប្រគល់​ភារកិច្ច​ផែនការ ការពារ​បុណ្យបញ្ចុះសីមា​វត្ត​ប្រាសាទ​ជើងទៀន​ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦​ខាងមុខនេះ​៕លោក​អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​នៅ​ក្នុង​ស្រុក អនុវត្ត​​៣​ចំណុច​
លោក​អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​នៅ​ក្នុង​ស្រុក អនុវត្ត​​៣​ចំណុច​