សិប្បកម្ម​កែច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​

សិប្បកម្ម​កែច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​



បាត់ដំបង ៖ សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ដែល​ជា​របស់​លោក​ឧកញ៉ា​ម្នាក់ ហើយ​ដែល​គេ​សង្ស័យ​ថា​អាច​គ្មាន​អាជ្ញាប័ណ្ណ​ផង​នោះ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់ ​ដោយ​មិនទាន់​ដឹង​មូល​ហេតុ បន្ទាប់ពី​សិប្បកម្ម​នេះ​កំពុង​សំងំ​កែច្នៃ​ឈើ​អស់​មួយ​រយៈ​ធំ​រួច​មក​ហើយ ​ក៏​មាន​ភាព​សុខសាន្ត​ផង​ដែរ។
បើ​តាម​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​នេះ គឺជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ហេង ឆាត ហើយ​ក៏បាន​ឲ្យ​ឈ្មោះ ហេង ចន្ថា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​អ្នក​នៅ​កាន់កាប់ និង​មើល​ការខុសត្រូវ​នៅ​ទីនោះ គឺ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​ស្វាយជ្រំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ករណី​ឆេះ​សិប្បកម្ម​ខាង​លើ​នេះ​ គេ​ពុំ​ទាន់​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ ដោយ​សម្ភារៈ​ដែល​រង​ការខូចខាត​រួមមាន​ រោង​សិប្បកម្ម​ទំហំ៤X៦ ធ្វើ​អំពី​ឈើ​ក្តារ​ប្រក់​ស័ង្កសី ម៉ូតូ​២​គ្រឿង ព្រមទាំង​សម្ភារៈ​បម្រើ​សិប្បកម្ម​មួយ​ចំនួន​ធំ។

ក្នុង​ការ​ចុះ​អន្តរាគមន៍​ពន្លត់​ការ​ឆេះ​សិប្បកម្ម​ខាងលើនេះ កម្លាំង​ជំនាញ ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រើប្រាស់​រថយន្ត​អគ្គីភ័យ​ចំនួន​៣​គ្រឿង ដោយ​បាញ់​ពន្លត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​រាលដាល​ទៅផ្ទះ​ប្រជាពលរដ្ឋ​ដទៃ​ទៀត។​

តាម​ការ​អះអាង​ពី​ស្ត្រី​ដែល​ម្ចាស់​បាន​ឲ្យ​ដឹង​ថា ការខូចខាត​ បើ​គិត​ជា​ទឹកប្រាក់ ​គឺ​អស់​ប្រមាណ​២.០០០​ដុល្លារ ហើយ​មូលហេតុ​គឺ​បណ្តាលមកពី​ការ​ទុស្សេ​ចរន្ត។ ប៉ុន្តែ​បើ​តាម​សំដី​របស់​កម្មករ​ដែល​ស្នាក់នៅ​ទីនោះ​បាន​និយាយ​ថា សិប្បកម្ម​នេះ​រក​ឆេះ​ជា​ច្រើនដង​មក​ហើយ ដោយសារ​តែ​ភ្លើង​កន្ទុយបារី​ដែល​ក្រុម​កម្មករ​ជក់ ​ហើយ​បោះចោល​ទៅលើ​អាចម៍រណារ តែ​ក៏បាន​ទប់ស្កាត់​ទាន់​ពេល​វេលា ហើយ​លើក​នេះ​ ក៏​សង្ស័យ​ថា​អាច​ដូច​កាល​ពី​មុនៗ​ដែរ ទើប​បង្ក​ឲ្យ​មាន​ការ​ឆាបឆេះ​បែបនេះ៕ សិប្បកម្ម​កែច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​

សិប្បកម្ម​កែច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​
សិប្បកម្ម​កែច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​

សិប្បកម្ម​កែច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​