ការ​ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​១៣៨​នាក់​ នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ

ស្វាយរៀង ៖​ លោកស្រី ​ថោង ​វិ​ជ្ជ​នី​ តំណាង​ឲ្យ​លោកស្រី ​ឌី ​សុ​ខី​ទិ​យា​យុ​កោ​ ហ៊ុន​ ម៉ានិត​ ព្រមទាំង​ក្រុមការងារ​បាន​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ទាំង​៥​មណ្ឌល​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​ទីធ្លា​មន្ទីរ​សង្គមកិច្ច​ និង​អតីត​យុទ្ធជន​ខេត្ត​។​

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី​ ថោង ​វិ​ជ្ជ​នី​ ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់​លោកស្រី​ ឌី​ សុ​ខី​ទិ​យា​យុ​កោ ​ហ៊ុន​ ម៉ានិត​ ជានិច្ចកាល ​លោកស្រី​តែងតែ​នឹករលឹក​ដល់​បងប្អូន​កុមារ​កំព្រា​ទាំង​រស់​ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ទាំង​៥​មណ្ឌល ​នៅ​ខេត្ត​ស្វាយរៀង​។​

លោកស្រី ​ថោង​ វិ​ជ្ជ​នី​ បាន​ធ្វើ​ការ​ជំរុញ​ដល់​កុមារ​កំព្រា​ទាំងអស់ ​ត្រូវ​ចេះ​ថែរក្សា​សុខភាព អនាម័យ ដោយ​ហូប​ស្អាត​ ផឹក​ស្អាត ​និង​រស់នៅ​ស្អាត ​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ មិនតែប៉ុណ្ណោះ​សូម​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ក្លាយ​ខ្លួន​ទៅជា​សិស្ស​ពូកែ ជា​ទំពាំង​ស្នង​ឫស្សី​ នៃ​ប្រទេសជាតិ ចំណែក​ឯ​លោកគ្រូ​ អ្នកគ្រូ ដែល​ជា​អ្នក​មើលថែ​ទាំ​កុមារ សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​អប់រំ​កុមារ​កំព្រា គឺ​ចាត់​ទុក​ដូច​ជា​កូនបង្កើត​។​

ជា​មួយ​គ្នា​នេះ​ដែរ​ លោកស្រី​ ថោង ​វិ​ជ្ជ​នី​ និង​ក្រុមការងារ ​ក៏បាន​យក​អំណោយ​របស់​លោក​ស្រី​ ឌី​ សុ​ខី​ទិ​យា​យុ​កោ​ ហ៊ុន​ ម៉ានិត ​ចែក​ជូន​ដល់​កុមារ​កំព្រា​៥​មណ្ឌល ​សរុប​១៣៨​នាក់ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ឃីត​១ ​មាន​១១​មុខ ​និង​ថវិកា​១១​ម៉ឺន​រៀល។ ​រីឯ​លោកគ្រូ​ អ្នកគ្រូ​២៥​នាក់ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ឃីត​១ ​ថវិកា​ចំនួន​១៣​ម៉ឺន​រៀល​។​ ជា​ចុង​បញ្ចប់ ​កម្មវិធី​ក៏​មាន​អាហារ​ថ្ងៃត្រង់​ជូន​ដល់​បងប្អូន​កុមារ​កំព្រា​លោកគ្រូ និង​អ្នកគ្រូ​ផង​ដែរ​៕