ប្រជាពលរដ្ឋ​ចំនួន​៨​ភូមិ ​ដែល​មាន​ដី​ក្នុង​អនុក្រឹត្យ ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​

ប្រជាពលរដ្ឋ​ចំនួន​៨​ភូមិ ​ដែល​មាន​ដី​ក្នុង​អនុក្រឹត្យ ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ចំនួន​៨​ភូមិ​ ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ សំណូមពរ​ឲ្យ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ ដី​ផ្ទះ ដីស្រែ និង​ដី​ចម្ការ ជាប់​បឹង​តា​មោគ​ ដែល​ពួកគាត់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៧៩ មក​ពេល​ថ្មីៗ​នេះ ​ត្រូវ​បាន​អនុក្រឹត្យ​លេខ​២០ អ ន ក្រ ប ក ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា​ ជា​សម្បត្តិ​របស់​រដ្ឋ​ទាំងអស់ ​មិន​អាច​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​សិទ្ធ​កាន់​កាប់​ និង​លក់ដូរ​បាន​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ទាំង​៨​ភូមិ​បាននាំគ្នា​លើកឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ ស្តីពី​ការ​តាមដាន​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ ​របស់​រាជរដ្ឋាភិបាល​ក្នុង​មូល​ឋាន ដែល​មាន​ការចូលរួម​ពី​លោក ​រស់ សុផាន់ រដ្ឋលេខាធិការ​ក្រសួង​មុខងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​លោក ​សុខ សម្បតិ អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​មន្ត្រី​សាលា​ខណ្ឌ និង​សង្កាត់​ជា​ច្រើន​រូប​ទៀត​ផង​ដែរ កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​វត្ត​បឹង​ប្រី​យ៍ ស្ថិត​ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ។

ភូមិ​ទាំង​៨​នៅ​ក្នុង​សង្កា​ត់ព​ន្សាំ​ង ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រង​ប៉ះពាល់​ដី​អនុ​ក្រឹត្យ​ដែល​ទើប​នឹង​ចេញ​ដើម​ឆ្នាំ​២០១៦​នេះ ទី​១​-ភូមិ​បួន​មុខ ទី​២​-ភូមិ​ថ្នល់​បន្ទាយ ទី​៣​-ភូមិ​ត្រាំ​ង​អំពិល ទី​៤-ភូមិ​ព្រៃ​ស្វាយ ទី​៥-ភូមិ​ត្រពាំង​ទទឹង ទី​៦-​ភូមិ​កោះរ​ងៀង ទី​៧-​ភូមិ​កាន់​ទ្រុង និង​ទី​៨-​ភូមិ​ស្វាយ​ឧ​ត្ត​ម។
ក្នុង​វេទិកា​សាធារណៈ​នាពេលនោះ ប្រជាពលរដ្ឋ​ផ្តោត​លើកឡើង​សំខាន់​ដី​ជាប់​អនុក្រឹត្យ ក្នុង​នោះ​លោក​ សំ មាន អនុប្រធាន​ភូមិ​កោះរ​ងៀង​បាន​ឲ្យ​ដឹង​ថា ដី​ជាប់​នឹង​បឹង​តា​មោក​នេះ​ គឺ​សុទ្ធ​តែ​ជា​ដី​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​រាប់​ឆ្នាំ​មកហើយ ​តាំងពី​ជំនាន់​ដើម​មក​ម្ល៉េះ ហើយ​ទើបតែ​ដើម​ឆ្នាំ​២០១៦​នេះ​ទេ មាន​អនុក្រឹត្យ​លេខ​២០ អ ន ក្រ ប ក ថា​ដី​ទាំងនេះ​ជា​របស់​សាធារណៈ។

ចំណែក​លោក ​ភី​ម ឌី​ម ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់​បន្ទាយ​ក៏បាន​លើក​ឡើង​ពី​ដី​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ដី​អនុក្រឹត្យ​នេះ​ដែរ​ថា មាន​អង្គការ​មួយ​មិន​ចាំ​ឈ្មោះ​បាន​មក​ប្រាប់​ប្រជាពលរដ្ឋ​ថា ដី​ផ្ទៃ​បឹង​ក្នុង​អនុក្រឹត្យ​នេះ ទឹក​ឡើង​ដល់​ណា​ដី​បឹង​ដល់​ទី​នោះ។

ប្រជាពលរដ្ឋ​រូប​នេះ​បន្ត​ថា បើសិនជា​ដូច​គេ​ថា​ទឹក​ឡើង​ដល់​ណា​ដី​បឹង​ដល់​ទី​នោះ​មែន ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​តាំងពី​ដូនតា​មក​នោះ គឺ​សុទ្ធ​តែ​ជា​ដី​ផ្ទៃ​បឹង​ក្នុង​អនុក្រឹត្យ​ទាំងអស់ ហើយ​បើ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាងនេះ​ តើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅឯណា​?។​

ទាក់ទិន​នឹង​បញ្ហា​ទាំងនេះ លោក ​សុខ សម្បតិ បាន​លើក​ឡើង​ថា ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ ចម្ការ​និង​ដី​ផ្ទះ រស់នៅ​អាស្រ័យ​ផល​ក្នុង​ដី​អនុក្រឹត្យ​ដែល​មាន​ទំហំ​៣២៣៩​ហិកតា​នេះ ​កុំ​ព្រួយ​បារម្ភ​អី ត្រូវ​នៅ​អាស្រ័យ​ផល​ដូច​ធម្មតា គ្រាន់តែ​យើង​លក់ដូរ​មិនបាន​ប៉ុណ្ណោះ។

លោក​បន្ត​ថា ករណី​នេះ​លោក​ស្នើ​ទៅលើ ​ដើម្បី​រក​ដំណោះស្រាយ​បន្ត ព្រោះ​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​ត្រឹម​ថ្នាក់​សង្កាត់ ខណ្ឌ និង​ក្រុង​បានទេ គឺ​ត្រូវ​ឆ្លង​ដល់​រាជរដ្ឋាភិបាល​ ទើប​អាច​សម្រេច​បាន ដូចនេះ​សូម​ឲ្យ​បងប្អូន​យោគយល់​៕ប្រជាពលរដ្ឋ​ចំនួន​៨​ភូមិ ​ដែល​មាន​ដី​ក្នុង​អនុក្រឹត្យ ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​

ប្រជាពលរដ្ឋ​ចំនួន​៨​ភូមិ ​ដែល​មាន​ដី​ក្នុង​អនុក្រឹត្យ ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​

ប្រជាពលរដ្ឋ​ចំនួន​៨​ភូមិ ​ដែល​មាន​ដី​ក្នុង​អនុក្រឹត្យ ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​