អាង សូ​នី​តា ៖ ពិតជា​មាន​ស្នេហា​មែន ​តែ​ពុំ​មែន​អាណិកជន​ក្រៅ​ស្រុក​ទេ​

អាង សូ​នី​តា ៖ ពិតជា​មាន​ស្នេហា​មែន ​តែ​ពុំ​មែន​អាណិកជន​ក្រៅ​ស្រុក​ទេ​

ភ្នំពេញ ​៖ ថ្មីៗ​នេះ ​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ដាក់​សង្ស័យ​លើ​តារា​សម្ដែង​សាច់​ស​ខ្ចី​វ័យ​២៥​ឆ្នាំ​ កញ្ញា អាង សូ​នី​តា ថា​បាន​ភ្ជាប់​សម្ពន្ធភាព​ស្នេហា​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក។​ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​បាន​សាមី​ខ្លួន​កញ្ញា អាង សូ​នី​តា ចេញមុខ​ឆ្លើយ​បដិសេធ​ថា​គ្មាន​ទេ​ ស្នេហា​អាណិកជន​រស់​ក្រៅ​ស្រុក ពោល​គឺ​សព្វថ្ងៃ​នាង​មាន​ម្ចាស់​ស្នេហ៍​រួចហើយ​ជាមួយ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​កំពុង​រកស៊ី​បើក​ជំនួញ​នៅ​ស្រុក​ខ្មែរ។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​រសៀល​ម៉ោង​១​និង​១០​នាទី​ ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦​តារា​សម្ដែង​ស្រី​ស្រស់​ស្អាត​ ថែមទាំង​មាន​សម្ដី​រាក់ទាក់​ កញ្ញា ​អាង សូ​នី​តា បាន​និយាយ​ថា បើ​និយាយ​ពី​អ្នក​តាម​ស្រលាញ់​នាង​ គឺ​មាន​ច្រើន​ក្នុង​នោះ​ក៏​មាន​អាណិកជន​ខ្មែរ​៤​ប្រទេស​ផ្សេងគ្នា​ទាក់​ទង​សុំ​ស្រលាញ់​ដែរ​។​

ប៉ុន្តែ​បុរស​ទាំងនោះ​បាន​ត្រឹមតែ​ការ​រាប់អាន​គ្នា​លក្ខណៈ​មិត្តភ័ក្ដិ​ធម្មតា​ប៉ុណ្ណោះ​ព្រោះថា បេះដូង​នាង​បច្ចុប្បន្ន​បាន​ប្រគល់​ក្តី​ស្រលាញ់​នេះ​ឲ្យ​ទៅ​បុរស​ម្នាក់​រួចហើយ​។​ កញ្ញា អាង សូ​នី​តា បាន​បន្ត​ថា បុរស​ដែល​ខ្ញុំ​ស្រលាញ់​ គឺ​បាន​ជ្រើសរើស​រួចហើយ ​គាត់​ជា​អ្នក​រស់​នៅ​ស្រុក​ខ្មែរ​ដូចគ្នា​។ ​រាល់ថ្ងៃ​គាត់​មាន​មុខរបរ​ជា​ម្ចាស់​ក្រុមហ៊ុន​ខ្នាត​មធ្យម​មួយ​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​ពួក​យើង​បាន​ស្គាល់ ​និង​ស្រលាញ់​គ្នា​មាន​រយៈពេល​មួយ​ឆ្នាំ​រួច​មក​ហើយ​ ក្នុង​នោះ​ក៏​ធ្លាប់​មាន​គម្រោង​រៀបចំ​ពិធី​ភ្ជាប់​ជា​ផ្លូវការ​ផង​ដែរ​ តែ​ដោយសារ​ពេល​ទៅ​រក​គ្រូ​មើល ​បែរជា​និយាយ​ថា ខែ​ឆ្នាំ​ពួក​យើង​ខុសគ្នា​ទើប​ក៏បាន​សម្រេចចិត្ត​ផ្អាក​វិញ​សិន។

តារា​សម្ដែង​មាន​រាង​ខ្ពស់ស្រឡះ​គួរ​ឲ្យ​ស្រលាញ់ ​កញ្ញា អាង សូ​នី​តា បាន​ឲ្យ​ដឹង​ទៀត​ថា រឿង​ដែល​គេ​តាម​ស្រលាញ់ ​គឺ​ពិត​ជា​មាន​ច្រើន​មែន ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ​ម្ចាស់​ស្នេហ៍​ពិត​ប្រាកដ​របស់​នាង​មានតែ​ម្នាក់​ប៉ុណ្ណោះ ​គឺ​ឈ្មោះ ឃៀង រិទ្ធី​។​ ម្យ៉ាង​អ្នក​ទាំងពីរ​ធ្លាប់​បាន​សន្យា​ស្រឡាញ់​គ្នា​គ្មាន​ថ្ងៃ​ប្រែប្រួល​ឡើយ។

ជា​មួយ​គ្នា​នេះ​ដែរ ​កញ្ញា អាង សូ​នី​តា បាន​បង្ហើប​ដែរ​ថា ថ្វីត្បិតតែ​រាល់ថ្ងៃ​បេះដូង ​និង​ក្តី​ស្រឡាញ់​របស់​នាង​បាន​ប្រគល់​ទៅ​ឲ្យ​បុរស​ជា​គូស្នេហ៍ ​លោក រិទ្ធី មាន​វ័យ​ជាង​៣០ឆ្នាំ​អស់ហើយ​ក៏ដោយ ​តែ​មាន​ពេលខ្លះ​គូស្នេហ៍​ម្នាក់​នេះ​នៅតែ​មិន​មាន​ភាព​ទុកចិត្ត​ កើតក្ដី​ប្រច័ណ្ឌ​ខ្លាច​នាង​ប្រែ​ប្ដូរ​ចិត្ត​ទៅ​រក​អ្នកថ្មី​។ ​ដូច្នេះ ​នាង​ក៏បាន​បញ្ជាក់​ប្រាប់​ពី​ក្តី​ស្នេហ៍​វិញ​ថា បេះដូង​នាង​ពេលនេះ​គ្មាន​នរណា​ម្នាក់ទៀត​ក្រៅពី​សង្សារ​បណ្ដូល​ចិត្ត​ខាងលើ​នេះ​ឡើយ​៕