ក្រុមហ៊ុន​Heng Seng Internation (​អាគុយ​TPS) ចាប់​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​

ក្រុមហ៊ុន​Heng Seng Internation (​អាគុយ​TPS) ចាប់​រង្វាន់​ដល់​អតិថិជន​របស់​ខ្លួន​



ភ្នំពេញ ៖ ក្រុមហ៊ុន ​Heng Seng Internation Co.,Ltd (​អាគុយ​TPS) នៅ​ក្នុង​កម្មវិធី​តន្ត្រី​យុវវ័យ ផ្សាយ​ផ្ទាល់​ចេញពី​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា​ ឆ្នាំ២០១៦ បាន​ចាប់​រង្វាន់​ជូន​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជាវ​ផលិតផល​អាគុយ TPS នា​ពេល​កន្លងមក។

រង្វាន់​នា​ពេល​នោះ​រួមមាន ម៉ូតូ​ហុងដា Honda Dream 2016​ ចំនួន៤​រង្វាន់​។​ ទូរទស្សន៍​LG(LED)32​ចំនួន៣​រង្វាន់​។​ Ipaid Mini2 (16G)​ចំនួន៣រង្វាន់​។​ ទូរស័ព្ទ Iphone6 (16G)​ចំនួន​១០​រង្វាន់ និង​ទូរស័ព្ទ​Nokia107Dual SIM ២០​រង្វាន់។ សម្រាប់​អតិថិជន​ដែល​មាន​សំណាង​ពី​ការ​ចាប់​រង្វាន់​ខាង​លើ​នេះ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ប្រគល់​រង្វាន់​ជូន​នៅ​ថ្ងៃ​ទី​៩ ​ខែ​មេសា​ខាងមុខនេះ។

ជា​ចុងក្រោយ លោក ទូច តិច​ម៉េង នាយក​ក្រុមហ៊ុន​Heng Seng Internation Co.,Ltd (​អាគុយ​TPS) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ដែល​កំពុង​គាំទ្រ​ការប្រើប្រាស់​អាយុ​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ដំណើរការ​ល្អ​យ៉ាង​រលូន។​ អតិថិជន​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌី​ម​២០១៦​ មានឈ្មោះ​ដូចជា ទី​១-ឈ្មោះ ស៊ុយ ម៉េង នៅ​អង្គស្នួល។ ទី​២-ឈ្មោះ ងី ស៊ុន​ហេង នៅ​ភ្នំពេញ។ ទី​៣-​ឈ្មោះ ជាង​ពេជ្រ នៅ​កំពង់​ចាម និង​ទី​៤-​ឈ្មោះ យ៉ាំង យូ​ខាន់ នៅ​រតនគីរី​៕​