ហ្វេសប៊ុក ​ទម្លាយ​ខ្សែអាត់​សំឡេង​លោក​កឹម សុខា ហៅ​ស្រី​ស្នេហ៍​ឈ្មោះ​អាចិន​ទៅ​ដេក​នៅ​សណ្ឋាគារ​លាភ​វី​រក្សា​បន្ទប់​លេខ​៤០២

ហ្វេសប៊ុក ​ទម្លាយ​ខ្សែអាត់​សំឡេង​លោក​កឹម សុខា ហៅ​ស្រី​ស្នេហ៍​ឈ្មោះ​អាចិន​ទៅ​ដេក​នៅ​សណ្ឋាគារ​លាភ​វី​រក្សា​បន្ទប់​លេខ​៤០២



ភ្នំពេញ ​៖ ម្ចាស់​ហ្វេ​ស​ប៊ុ​ក ដែល​មាន​ឈ្មោះថា រឿង​ពិត CNRP បាន​បន្ត​ទម្លាយ​ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខា ដែល​បាន​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​ឈ្មោះ​អាចិន ​ទៅ​ដេក​នៅ​សណ្ឋាគារ​លាភ​វី​រក្សា​បន្ទប់​លេខ​៤០២ នៅ​ខេត្ត​កំពង់ចាម​ ហើយ​សំឡេង​ឆ្លើយឆ្លង​គ្នា​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ រឿង​ពិត​CNRP បាន​សរសេរ​ថា “​នៅ​ក្នុង​ឃ្លី​ប​សំឡេង​វគ្គ​ទី​៤០​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ទង្វើ​របស់​លោក កឹម សុខា ខណៈ​ដែល​គាត់​មិនទាន់​ដេក​សប្បាយ​ស្កប់ស្កល់​ជាមួយ​ស្រី​ស្នេហ៍ (​អាចិន​) គឺ​គាត់​បាន​បន្ត​ហៅ អាចិន ទៅ​ដេក​រួម​រ័ក​ជាមួយ​គាត់​ម្តង​ហើយ​ម្តង​ទៀត​ជា​ញឹកញាប់ ដោយ​លោក​កឹម សុខា ​បាន​ឲ្យ​នាង​ឡើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ចាម ដើម្បី​ទៅ​សប្បាយ​ផ្អែមល្ហែម​នៅក្នុង​សណ្ឋាគារ “​លាភ​វីរ​ក្សា​” ។ តាមរយៈ​សំឡេង​ឆ្លើយឆ្លង​គ្នា គឺ​លោក កឹម សុខា បាន​ទូរស័ព្ទ​សួរ​អាចិន​ថា បើ​ទៅដល់​កន្លែង​ហើយ ឲ្យ​នាង​ឡើង​មក​បន្ទប់​លេខ​៤០២​ទៅ គាត់​បាន​កក់​រួចហើយ​”​។​

ខណៈ​ពេល​ ដែល​រឿងអាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា ជាមួយ​បណ្ដា​ស្រី​ស្នេហ៍​របស់​គាត់ បែក​ធ្លាយ និង​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត តាម​បណ្ដាញ​សង្គម Facebook នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា រឿង​ផ្លូវ​ភេទ​របស់​លោក​កឹម សុខា គឺជា​រឿង​បុគ្គល​ទេ សូម​កុំ​នាំគ្នា​ឈឺក្បាល វិលមុខ​ជាមួយ​រឿង​នោះ​អី ហើយ​ថា​គួរ​គិត​ពី​បញ្ហា​ជាតិ​វិញ។ ពាក់ព័ន្ធ​នឹង​ការយល់ឃើញ​បែបនេះ ខ្ញុំ​សូម​សួរថា តើ​លោក​ប្រធាន កឹម សុខា គាត់​ បាន​គិតពី​បញ្ហា​ជាតិ​ដែរឬទេ ? ខ្ញុំ​យល់ថា គាត់​យកពាក្យ​ជាតិ​បិទ​លើ​បបូរមាត់ ដើម្បី​តែ​ការរិះគន់ វាយប្រហារ និង​ចោទ​បំភ្លៃ​ថា សង្គម​ខ្មែរ​ខ្មៅ​ងងឹត ប៉ុន្តែ​ធាតុពិត គឺ​ចរិត​របស់​លោក កឹម សុខា ឈ្លក់​វង្វេង​ជាមួយ​ស្រី​សោះ គឺ​គាត់​គ្មាន​ពេលវេលា​ឯណា​ដោះស្រាយ​បញ្ហា​ជាតិ​ឡើយ ជាក់ស្តែង​នៅពេលណា​ដែល​គាត់​បាន​ស្គាល់​រសជាតិ​ដេក​សប្បាយ​ជាមួយ​ស្រីក្មេង​ណាមួយ​ហើយ មិនទាន់​ឆ្អែតឆ្អន់ គឺ​គាត់​ទាក់ទង​ហៅ​នាង​នោះ ដើម្បី​ទៅ​រួមរ័ក​ហើយ រួមរ័ក​ទៀត ។

ម្ចាស់​ហ្វេ​ស​ប៊ុ​ករឿង​ពិត CNRP បាន​លើក​ជា​សំណួរ​ថា “​នេះ​ឬ​ជា​អ្នកនយោបាយ​ស្រឡាញ់​ជាតិ​? សូម​អ្នក​គាំទ្រ​ផ្កាប់មុខ គិតពី​បញ្ហា​នេះ​ផង និង​សូមកុំ​បង្វែរ​ទិសដៅ ដើម្បី​បំភាន់​ភ្នែក​គេ​។ ក្នុង​ន័យ​ថា បើ​គ្មាន​ភ្លើង​ទេ ក៏​គ្មាន​ផ្សែង​ដែរ​ គឺ​បញ្ហា​កើត​ចេញពី​ទង្វើ​អសីលធម៌​របស់​លោក កឹម សុខា ទើប​មាន​ការ​ចង់​ដឹង ចង់​ស្វែងយល់​ពី​ការពិត​។ ដូច្នេះ ជុំវិញ​ព័ត៌មាន​រឿងអាស្រូវ​របស់​លោក កឹម សុខា នៅតែ​ជា​ព័ត៌មាន​ ដែល​មហាជន​កំពុង​តាមដាន​។ នៅ​មាន​រឿងអាស្រូវ​ស្នេហា​ផ្លូវ​ភេទ​រវាង​លោក កឹម សុខា ជាមួយ​បណ្តា​ស្រីក្មេងៗ​ជាច្រើន​ទៀត ដែល​លោក កឹម សុខា ប្រើប្រាស់​លុយ ដើម្បី​ទិញ​ការ​សប្បាយ កំដរ​តណ្ហា​របស់​គាត់​។ សូម​បងប្អូន​បន្ត​តាមដាន ដែល​ខ្ញុំ​រឿង​ពិត CNRP នឹង​ទម្លាយ​ឲ្យ​ដឹង​នៅពេល​ខាងមុខ​ទៀត​។​

ដូច្នេះ​បើសិនជា​លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ មិនបាន​ប្រព្រឹត្តិ​អំពើ​ល្មោភកាម​ទេនោះ ខ្ញុំ “​រឿង​ពិត CNRP” ក៏​មិន​មាន​អ្វី​ដើម្បី​បង្ហោះ ឲ្យ​បងប្អូន​បាន​ជ្រាប​ដែរ​។ យ៉ាងណាមិញ វា​មិន​ខុស​អ្វី​ពី​បណ្ដា​ស្រី​ស្នេហ៍ ដែល​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​កឹម សុខា ហើយ​រហូត​លោក​កឹម សុខា គាត់​ហ៊ាន​ផិត​ក្បត់​ប្រពន្ធ​របស់​គាត់​នោះ គឺ​មិនមែន​សុខ​ៗ​ពួក​នាង​ៗ​ក្មេងៗ​ទាំង​នោះ សុខចិត្ត​យក​ខ្លួនប្រាណ​ទៅ​ប្រគល់​ឲ្យ​លោក​កឹម សុខា ទទេ​ៗ​ទេ គឺ​ទាល់​មានការ​រៀបចំ​ ល្បួង និង​ការ​ផ្តល់​លុយ​ដើម្បី​ទិញ​នាងៗ​ទាំង​នោះ គឺ​ទាល់តែ «​ទម្ពក់​វា​ទៅ ទើប​ភ្នៅ​វា​មក​»​។ ដូច្នេះ​បញ្ហា​ទាំង​អស់​នេះ គឺ​វា​ផ្តើម​ចេញ​ពី​ទង្វើ​របស់​លោក​កឹម សុខា ដែល​គាត់​ញៀន​នឹង​ស្រី​ញី ទើប​មានរឿង​អាស្រូវ​កើត​ឡើងជា​បន្តបន្ទាប់។

ការ​ ដែល​ខ្ញុំ​បង្ខំចិត្ត​ទម្លាយ​រឿងអាស្រូវ​អស់ទាំង​នេះ គឺ​ខ្ញុំ​ក៏​ចង់​ឃើញ​សារជាតិ​ពិតប្រាកដ​របស់​មនុស្ស​បោកប្រាស់ ដូច​លោក​ប្រធាន កឹម សុខា​ផងដែរ ដោយ​គិត​ថា តើ​អ្នកនយោបាយ​រូប​នេះ​ហ៊ាន​ចេញមុខ​មក​ទទួលខុស​ត្រូវ​ទង្វើ​របស់គាត់​ដែររឺទេ​? បងប្អូន​ក៏​បាន​ដឹងហើយ​ថា លោក កឹម សុខា គាត់​ហ៊ាន​ណាស់​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​អនាចារ ល្មោភកាម ប៉ុន្តែ​គាត់​មិនបាន​ស្រឡាញ់​ជាតិ និង​គ្មាន​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​គុណធម៌ សីលធម៌​ថ្លៃថ្នូរ​បន្តិច​សោះឡើយ ហើយ​គាត់​ក៏​ជា​ជន​កំសាក​បំផុត​លេខ ដែល​មិន​ហ៊ាន​ចេញមុខ​មក​ទទួល​សារភាព​នូវ​កំហុស​របស់​គាត់​ទេ៕