ដាំ​ផ្លែ​ស្រកានាគ​១​ហិកតា​ ទទួល​ផល​១០​តោន​

ដាំ​ផ្លែ​ស្រកានាគ​១​ហិកតា​ ទទួល​ផល​១០​តោន​



កំពង់ចាម ៖ យោង​តាម​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម​បានឲ្យ​ដឹង​ថា ​មាន​អ្នក​ដាំ​ផ្លែ​ស្រកានាគ​ក្នុងស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម​ ប្រមាណ​៧​ហិកតា ដោយ​អ្នកខ្លះ​មាន​ដី​ដាំ​កន្លះ​ហិកតា អ្នកខ្លះ​១​ហិកតា ឡើង​តាម​លទ្ធភាព ​ធ្វើតាម​ជា​លក្ខណៈ​គ្រួសារ​ ដែល​អាច​ទទួល​បាន​ផល​ក្នុង​១​ហិកតា​១០​តោន។
លោក ហៀក ជា​ម្ចាស់​ចម្ការ​ផ្លែ​ស្រកានាគ​ក្នុងស្រុក​ចំការលើ​ដែល​បាន​ដាំ​លើ​ផ្ទៃដី​ជាង​២​ហិកតា មាន​រយៈពេល​ជិត​១​ឆ្នាំ។

លោក​មានប្រសាសន៍​បន្ត​ថា ការ​ដាំ​ផ្លែ​ស្រកានាគ​ងាយស្រួល​ជាង​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដោយសារ​ពុំ​មាន​សត្វល្អិត​បំផ្លាញ។ ហើយ​ក្នុង​នោះ ​ផ្លែ​ស្រកានាគ​មាន​ច្រើន​ប្រភេទ​ មាន​ប្រភេទ​ពណ៌​ស ពណ៌​ក្រហម និង​ប្រភេទ​ពណ៌​ស្វាយ​ ក្នុង​អំឡុង​ខែ​មេសា ទៅដល់​ខែ​វិច្ឆិកា​ គឺជា​រដូវ​ប្រមូល​ផល​ផ្លែ​ស្រកានាគ​ ដោយ​ស្រុក​ចំការលើ​មាន​ទីផ្សារ​នៅ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ។ នា​បច្ចុប្បន្ន​ ផ្លែ​ស្រកានាគ​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​៤.០០០​រៀល​ ប្រភេទ​លេខ​១ និង​ប្រភេទ​លេខ​២ ៣.០០០​រៀល និង​ប្រភេទ​លេខ​៣ ២.០០០​រៀល។ អ្នក​ដាំ​ផ្លែ​ស្រកានាគ​ភាគច្រើន​សម្បូរ​នៅ​ខេត្ត​កណ្តាល និង​កំពង់ស្ពឺ៕

ដាំ​ផ្លែ​ស្រកានាគ​១​ហិកតា​ ទទួល​ផល​១០​តោន​