អភិបាល​ខេត្ត និង​យុវជន​ស្រឡាញ់​សន្តិភាព​សង់​ផ្ទះ​ជូន​អ្នក​ក្រីក្រ

អភិបាល​ខេត្ត និង​យុវជន​ស្រឡាញ់​សន្តិភាព​សង់​ផ្ទះ​ជូន​អ្នក​ក្រីក្រ



កំពង់ស្ពឺ​ ៖ ​​ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​បុរស​ទុរគត​ជន​ម្នាក់​ឈ្មោះ​សាន់ វេ​ង អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​កាប់​ទូក ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ដែល​ត្រូវ​បាន​ប្រពន្ធ កូន និង​សាច់ញាតិ​បោះបង់ចោល តាមរយៈ​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ ដោយ​អ្នកលេង​ហ្វេ​ស​ប៊ុក​ក្នុង​ខេត្ត​កំពង់ស្ពឺ​នោះ ​ ​លោក​វ៉ី សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ ​បាន​ឲ្យ​លោក​មេឃុំ ព្រៃ​រំដួល និង​មន្ត្រី​សាលាស្រុក​ភ្នំស្រួច​ចុះ​សិក្សា​លទ្ធភាព និង​សហការ​ជាមួយ​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព។

ក្រោយ​ចុះ​ពិនិត្យ​រួច​ ក៏​បាន​សម្រេច​​សាងសង់​កូន​ផ្ទះ​មួយ​ខ្នង ទំហំ ៣​គុណ​នឹង​៤​ម៉ែត្រ មាន​ជញ្ជាំង និង​ដំបូល​ស័ង្កសី ​ចំណាយ​អស់​ថវិកា​ប្រមាណ​៧០០ ​ដុល្លារ ដោយ​ក្នុង​នោះ​ថវិកា​បាន​ពី​ការ​រៃអង្គាស​គ្នា​របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ប្រមាណ ៤០០​ដុល្លារ និង​ថវិកា​ចូលរួម​ដោយ​ផ្ទាល់​របស់​លោក​អភិបាលខេត្ត​ចំនួន​៣០០​ដុល្លារ ក្នុង​នោះ​ក៏​មាន រួម​ដោយ​សម្ភារៈ​មួយ​ចំនួន មាន​ពាង​ទឹក គ្រែ និង​ត​បណ្ដាញ​ភ្លើង​បំភ្លឺ​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦ នេះ លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​អញ្ជើញ​មក​ជួប​លោក សាន់ វេ​ង ដោយផ្ទាល់ និង​បាន​ចូលរួម​សកម្មភាព​សាងសង់​ផ្ទះ​ជូន​គាត់ ដោយ​សហការ​ជាមួយ ក្រុម​ប្រឹក្សាឃុំ ប្រជា​ការពារ និង​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ផង​ដែរ។

សូម​បញ្ជាក់​ថា ​​នេះ​ជា​លើក​ទី​១​ហើយ ​ក្នុង​តំណែង ​ជា​អភិបាលខេត្ត​ ដែល​បាន​សាងសង់​ផ្ទះ​ជូន​ពលរដ្ឋ​តាមរយៈ​ការពិនិត្យ​តាម​បណ្ដាញ​សង្គម​ បាន​ន័យ​ថា​ លោក​អភិបាលខេត្ត​ពិតជា​បាន​យកចិត្តទុកដាក់​អំពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ពិត​ប្រាកដ៕

អភិបាល​ខេត្ត និង​យុវជន​ស្រឡាញ់​សន្តិភាព​សង់​ផ្ទះ​ជូន​អ្នក​ក្រីក្រ

អភិបាល​ខេត្ត និង​យុវជន​ស្រឡាញ់​សន្តិភាព​សង់​ផ្ទះ​ជូន​អ្នក​ក្រីក្រ

អភិបាល​ខេត្ត និង​យុវជន​ស្រឡាញ់​សន្តិភាព​សង់​ផ្ទះ​ជូន​អ្នក​ក្រីក្រ