លោក​វេជ្ជបណ្ឌិត នាង ប៊ុនសុ​ផល្លី បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​

លោក​វេជ្ជបណ្ឌិត នាង ប៊ុនសុ​ផល្លី បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​

ភ្នំពេញ ​៖ ​លោក​វេជ្ជបណ្ឌិត នាង ប៊ុន សុ​ផល្លី ក្រុម​វេជ្ជសាស្ត្រ គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ នៃ​មូលនិធិ​បាយ័ន ត្រូវជា​ប្អូន​បង្កើន​លោក ទិ​ត្យ ថា​វរិ​ទ្ធ អគ្គនាយករង​ទូរទស្សន៍​បាយ័ន បាន​ទទួល​មរណភាព កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​២ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-រុស្សី ដោយ​រោគាពាធ។

លោក​វេជ្ជបណ្ឌិត នាង ប៊ុនសុ​ផល្លី បម្រើការ​នៅ​មន្ទីរពេទ្យ​កេតុមាលា ក្រុងភ្នំពេញ ឋានន្តរសក្ដិ​ជា​វរសេនីយ៍ទោ និង​ជា​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត នៃ​មូលនិធិ​បាយ័ន ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ លោក​មាន​ភរិយា ​និង​កូន​៣​នាក់​ នៅ​ក្នុង​បន្ទុក។​

លោក​មាន​ជំងឺ​មហារីក​ធ្លាប់​បាន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាច្រើនលើក ហើយ​ចុង​ក្រោយ​លោក​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​រុស្សី ប៉ុន្តែ​ដោយសារ​ស្ថានភាព អាការៈ​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ លោក​ក៏បាន​ទទួល​មរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​២ ខែ​មេសា ​ឆ្នាំ​២០១៦​។​ បច្ចុប្បន្ន សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​បុរី​វិ​រះ​ជន កោះ​ពេជ្រ និង​គ្រោង​ដង្ហែ​ទៅ​បូជា​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ក្នុង​បរិវេណ​វត្ត​មុន្នី​ប្រសិទ្ធិ​វង្ស ស្ថិត​ក្នុង​ភូមិ សង្កាត់ ខណ្ឌ​ព្រែក​ព្នៅ ​ក្រុងភ្នំពេញ។​

តាម​ជីវប្រវត្តិ​លោក​វេជ្ជបណ្ឌិត នាង ប៊ុនសុ​ផល្លី ប្រសូត​នៅ​ឆ្នាំ​១៩៦៨ សង្កាត់​លេខ​៨ ក្រុង​ភ្នំពេញ កាលពី​កុមារភាព នាង ប៊ុនសុ​ផល្លី ជា​កុមារ​ ស្ដាប់​ គោរព​ការ​ទូន្មាន​ប្រៀនប្រដៅ​ពី​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ទាំង​នៅផ្ទះ​ និង​សាលា។ ​លុះ​ដល់ពេល​ប្រទេស​ធ្លាក់​ចូល​ក្នុង​របស់​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត កុមារា នាង ប៊ុន សុ​ផល្លី ក៏ដូចជា​កុមារ​ខ្មែរ​ដទៃ​ទៀត បាន​ទទួល​នៅ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ប៉ុន្តែ​កុមារា នាង ប៊ុនសុ​ផល្លី បាន​តស៊ូ​រស់ រហូតដល់​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ បាន​ចូល​សិក្សា​នៅ​មធ្យម​សិក្សា​ និង​វិទ្យាល័យ​ជា​បន្តបន្ទាប់។ នៅ​ឆ្នាំ​១៩៨៦ យុវជន នាង ប៊ុនសុ​ផល្លី បាន​ចូលរៀន​នៅ​សាលា​វប្បធម៌​កងទ័ព​នៅ​ស្វាយ​រលំ ។

លុះដល់​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៩៣ លោក​បាន​ទៅ​សិក្សា​ជំនាញ​នៅ​សាកលវិទ្យាល័យ វេជ្ជ​សាស្ត្រ សុខាភិបាល នៅ​ភ្នំពេញ​។ ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៤ លោក បាន​ចូល​បម្រើ​ការងារ​ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រហូត​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្តល់​ឋានន្តរសក្ដិ​ឲ្យ​ជា​បន្តបន្ទាប់ ដល់​វរសេនីយ៍ទោ​។ ចាប់​តាំងពី​ឆ្នាំ​២០០៣ ក្រោយពី​មានការ​ឈ្លាន​ពី​សំណាក់​កងទ័ព​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះ វិហារ លោក​វេជ្ជបណ្ឌិត នាង ប៊ុនសុ​ផល្លី ត្រូវ​បាន​ថ្នាក់ដឹកនាំ​មូលនិធិ​បាយ័ន លោក​ជំទាវ ហ៊ុន ម៉ាណា ជា​ប្រធាន​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ និង​បង្កើត​ជា​ក្រុម​វេជ្ជសាស្ត្រ គ្រូពេទ្យ​ស្ម័គ្រ ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​តំបន់​សមរភូមិ ប្រជាពលរដ្ឋ​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ដោយ ឥត​គិត​ថ្លៃ​ជា​បន្តបន្ទាប់ រហូតដល់​ពេល​លោក​ធ្លាក់ខ្លួន​ឈឺ និង​ទទួល​មរណភាព​។

តាមរយៈ​សកម្មភាព​របស់​លោក ត្រូវ​បាន​ក្រុម​វេជ្ជសាស្ត្រ គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ នៃ​មូលនិធិ​បាយ័ន បាន​សម្ដែង​ការ​សោកស្ដាយ នូវ​វីរភាព​ហានក្លា​របស់​លោក​នៅ​ពេល​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ពី​ការ​នឿយហត់​អ្វី​ឡើយ៕