ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

ប្រាកដ​ណាស់​រាល់​នារី​គ្រប់​រូប​ភាព​ច្រើន​តែងតែ​មាន​ស្ទីល​ប្រចាំ​ខ្លួន​គ្រប់​ពេល​ទាំងអស់​។ ផ្ទុយ​ទៅ​វិញ​នារីៗ​មួយ​ចំនួន​តូច​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តុបតែង​ខ្លួន​ហើយ​ក៏​មិន​សូវ​ដឹង​ពី​ការ​ស្លៀកពាក់​ប្រចាំ​ថ្ងៃ​អាច​ក្លាយ​ទៅ​ជា​ទម្លាប់​ដោយ​គិត​ថា​សាមញ្ញ​ធម្មតាៗ ប៉ុន្តែ​នៅ​ពេល​ត្រូវ​មាន​កម្មវិធី​ម្ដងម្កាល​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ជ្រើសរើស​សម្លៀកបំពាក់​​សក្ដិសម​ទៅ​នឹង​កម្មវិធី​នោះ។

ថ្ងៃ​នេះ Sabayដើរ សូម​បង្ហាញ​ពី​ស្ទីល​សម្លៀកបំពាក់​របស់​ សុខឡេង អាច​ចាត់​ទុក​ថា​ជា​យុវតី​ស៊ីវិល័យ​មួយ​រូបដែល​​ចូល​ចិត្ត​លេង​ស្ទីល​ប្រចាំ​ខ្លួន និង​ជា​ប្រចាំ​ថ្ងៃ​សក្ដិសម​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

ទាំងអស់​នេះ​ក៏​អាច​ជា​គំនិត​សម្រាប់​ប្រិយមិត្ត​ដែល​មិន​​សូវ​ចេះ​តុបតែង​ខ្លួន​ផង​ដែរ។ តោះ! ទៅ​មើល​រូប​ភាព និង​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១. ថ្ងៃ​ច័ន្ទ លេង​ជា​ម៉ូដ​អាវ​សំយេះ​ស្មា និង​អៀមខោប៊ូយក្រោម​ជង្គង់​បន្តិច សក្ដិសម​នឹង​ស្បែកជើង sneaker មិន​ត្រឹម​តែ​ឡូយ​ទេ​ថែម​ទាំង​Cute ទៀត។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

២. ថ្ងៃ​អង្គារ លេង​ជា​ម៉ូដ​អាវ​យឺត​សាច់​ឡែន​កតាំង​បន្តិច ទឺនុយ​នឹង​ខោសាច់កំណាត់​ជើង​ត្រង់​ សក្ដិសម​ណាស់​ក្នុង​ថ្ងៃ​ធ្វើ​ការ ។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

៣. ថ្ងៃ​ពុធ រ៉ូបខ្សែ​តូច​cute អស់​ទាស់​សម​ណាស់​សម្រាប់​ការ​ណាត់ញ៉ាំ​បាយ​ពេល​ល្ងាច។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

៤. ថ្ងៃព្រហស្បត្តិ៍ កាន់​តែ​ក្មេង​មួយ​ឈុត​នេះ​ព្រោះ​លេង​តែ​អាវ​អាវ​ធម្មតា និង​ខោ​ស្វិត​ជា​ការ​ស្រេច។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

៥. ថ្ងៃ​សុក្រ មួយ​ឈុត​នេះ​អាច​ថា​សុភាព​បន្តិច ស៊ិចស៊ី​បន្តិច​ប៉ុន្តែ​សម្រាប់​ថ្ងៃ​ទៅ​សម្ភាស​ការងារ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​​មួយ​ឈុត​នេះ។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

៦. ថ្ងៃ​សៅរ៍ Free Style សំពត់​ខ្លី លេង​ជា​មួយ​នឹងអាវ​យឺត​ដៃ​វែង ស្អាត​ម្យ៉ាង​ដែរ។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

៧. ថ្ងៃ​អាទិត្យ​ អាវយឺត​បង្កង់ៗ និង​ខោខ្លី​ពណ៌​ស បន្ថែម​អាវ​ខោប៊ូយ​ដៃ​វែង​ពី​លើ​កាន់​តែ​ស្រស់ស្អាត​។

ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?

តោះ!​ មើល​វីដេអូទាំងអស់គ្នា៖

ប្រភព៖​sabay

  • ពី​ច័ន្ទដល់​អាទិត្យ​គួរ​ពាក់​អ្វីខ្លះ?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: