មើលថ្ងាស ​អាចដឹង​និស្ស័យ​របស់​មនុស្ស​

– ថ្ងាស​មាន​ទម្រង់​៤​ជ្រុង​ទ្រវែង : អ្នកមាន​ទម្រង់​ថ្ងាស​បែបនេះ​អាច​បង្ហាញ​ឲ្យ​ដឹងថា ជា​មនុស្ស​ពូកែ​ធ្វើ​ការងារ ។ មនុស្ស​នេះ​ស័ក្តិសម​នឹង​ប្រកប​អាជីព​ជា​អ្នកជំនួញ​គ្រប់​ប្រភេទ ។ ជា​អ្នក​មានចិត្ត​ទូលំទូលាយ​តែ​រឹងមាំ​មិន​ទន់​ទោរ​ទៅតាម​ជំនោរ ព្រោះ​គេ​មាន​ហេតុផល​គ្រប់គ្រាន់ ជាពិសេស​មានការ​ពិចារណា និង​ម៉ត់ចត់​គ្រប់​រឿងរ៉ាវ​ទាំងអស់​មិន​ថា​រឿង​តូច ឬ​រឿង​ធំ​ឡើយ ។​

– លើ​សាច់​ថ្ងាស​មាន​ស្នាម​ជ្រីវជ្រួញ : ភាគច្រើន​ស្នាម​ជ្រីវជ្រួញ​ស្បែក​នៅត្រង់​បរិវេណ​នេះ គឺជា​តួអក្សរ M ។ អ្នកមាន​ស្នាម បែបនេះ​លេចឡើង​នៅលើ​ថ្ងាស យើង​អាច​ទស្សន៍ទាយ​បាន​ថា ជា​មនុស្ស​ដែល​អាច​ចូលក្នុង​ចំណោម​មនុស្ស​គ្រប់​សណ្ឋាន គ្រប់ពេលវេលា​ទាំងអស់ ។ គុណសម្បត្តិ​ពិសេស​របស់គេ គឺមាន​ការទទួលខុសត្រូវ​បាន​គ្រប់គ្រាន់ និង​ស្មោះត្រង់​អាច​ជឿ​ទុកចិត្តបាន ។

– សាច់​ថ្ងាស​មាន​ស្នាម​ជ្រួញ​បន្តិចបន្តួច : ស្នាម​ជ្រីវជ្រួញ​នេះ​ក៏មាន​សណ្ឋាន​ស្រ​ដៀវ​ទៅនឹង​អក្សរ M ព្រាលៗ​យ៉ាង​ដូច្នោះ​ដែរ ។ សម្រាប់​អ្នកមាន​ស្នាម​បែបនេះ គឺ​លាត​ត្រដាង​ឲ្យ​យើង​បានដឹងថា ជា​មនុស្ស​ម្នាក់​សម្បូរ​ទៅដោយ​គំនិត​ផ្តួចផ្តើម​ថ្មីៗ ក៏ប៉ុន្តែ ទន្ទឹមនឹង​ចំណុច​ល្អ​ខាងលើនេះ​ក៏​គេ​នៅមាន​ចំណុចខ្សោយ​ផងដែរ​ នោះគឺ​ក្នុងពេល​ប្រឈម​ជាមួយ​ស្ថានការណ៍​តឹងតែង​ខ្លះ គេ​បែរជា​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន ។ ជាងនេះទៅទៀត មនុស្ស​នេះ​ក៏​មិនសូវ​ចេះ​កំ​ប៉ិ​កំប៉ុក​ជាមួយនឹង​នរណា​ដែរ ។​

– សាច់​ថ្ងាស​សមាន​រាង​ត្រងិល ឬ​ឆក​ធំ : អាច​ចាត់ទុកថា ជា​មនុស្ស​ម្នាក់​ទទួលបាន​ពរ​ពី​ឋានសួគ៌ ព្រោះ​អ្នក​ដែលមាន​សណ្ឋាន​ថ្ងាស​ត្រងិល ឬ​ឆក​បែបនេះ​គេ​មាន​សមត្ថភាព​ពេញលេញ មាន​ប្រាជ្ញា​មោះ​មុត ឈ្លាសវៃ និង​ធ្វើ​អ្វីៗ​ប្រកបដោយ​ហេតុផល​មិន​ប្រើ​អារម្មណ៍​ធ្វើជា​ត្រីមុខទេ ។ អ្នក​ដែល​បាន​សេពគប់​ជាមួយ​មនុស្ស​ម្នាក់នេះ អាច​ជឿជាក់​លើ​ការសម្រេចចិត្ត​របស់គេ​បាន​គ្រប់​ការងារ​ទាំងអស់ ដោយ​មិនចាំបាច់​ព្រួយបារម្ភ​នោះ​ឡើយ ។​

– ថ្ងាស​រាង​ប៉ោង​មូល : អាច​ពោលថា ជា​មនុស្ស​មាន​លក្ខណៈពិសេស​ម្នាក់​ផងដែរ ព្រោះថា មនុស្ស​មាន​សណ្ឋាន​ថ្ងាស​រាង​ប៉ោង​មូល​បែបនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​អ្នក​ពូកែ​គិត​ចូលចិត្ត​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​អ្នកដទៃ​ ដោយ​បើក​បង្ហើប​មិន​លាក់លៀម ព្រមទាំង​មាន​សមត្ថភាព​ដោះស្រាយបញ្ហា​នៅ​ចំពោះមុខ​បាន​យ៉ាង​ពូកែ​ទៀតផង ។ ជាពិសេស​មនុស្ស​នេះ​មានការ​តាំងចិត្ត​យ៉ាងរឹងមាំ​មិន​ងាយ​រារែក​នោះឡើយ ។​

– ថ្ងាស​រាង​ចង្អៀត​ហើយ​ខ្លី : សម្រាប់​មនុស្ស​ចុងក្រោយ​នេះ គ្រាន់តែ​យើង​មើលឃើញ​ពី​សណ្ឋាន​ថា្ង​ស​របស់គេ ក៏​អាច​ដឹង​ត្រួសៗ ជាមុន​ទៅហើយ​ថា មានអំណាច​ពី​ធម្មជាតិ​មិនសូវ​ជា​ពេញលេញ​ល្អ​ជាមុន​រួចទៅហើយ ព្រោះ​មនុស្ស​មាន​សាច់​ថ្ងាស​ខ្លី​ហើយ​ចង្អៀត​បែបនេះ បញ្ជាក់បាន​ថា ជា​មនុស្ស​មិន​សូ​វ​ឆ្លាត ខ្វះ​គំនិត​ផ្តួចផ្តើម​ថ្មីៗ ហើយ​ចាំ​ធ្វើ​តែ​តាម​គេ​ប្រើ​ ដោយ​គ្មាន​គំនិត​ដុះដាល ឬ​បើ​និយាយ​ឲ្យ​ខ្លី​ជា​មនុស្ស​មានគំនិត​សុញ​នោះឯង ៕

ប្រភព៖ baykdang

  • មើលថ្ងាស ​អាចដឹង​និស្ស័យ​របស់​មនុស្ស​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: