កាដូ៤ ប្រភេទ​ ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​កំណើត​

ថ្ងៃ​ខួប​កំណើត​ គឺ​ជា​ពេល​វេលា​ដ៏​ពិសេស​បំផុត​ សម្រាប់​គូសង្សារ​ ដើម្បី​រឹត​ចំណង​ស្នេហ៍​ឱ្យ​កាន់​តែ​ផ្អែម​ល្ហែម។ កា​ដូ​ក្នុង​ថ្ងៃ​កំណើត ក៏​ជា​វត្ថុ​បញ្ចាំ​ចិត្ត​ របស់​​​គូស្នេហ៍ ដូច្នេះ​ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ កាដូ ដែល​មនុស្ស​ស្រី​ចង់​បាន​បំផុត។

១. តុក្កតា

តុក្កតា ខ្លា​ឃ្មុំ  Kitty Panda Minion Pooh ជា​ប្រភេទ​តុក្កតា​ មាន​ពណ៌​លេច​នឹង​ជា​របស់​ ដែល​មនុស្ស​ស្រី​ភាគ​ច្រើន ចង់​បាន។ ពេល​ខ្លះ​ មនុស្ស​ស្រី​ ដូច​ជា​កូន​ក្មេង​ដែរ នាង​តែង​ចង់​បាន​តុក្កតា​មួយ​ដើម្បី​ដាក់​តាំង​ ក្នុង​បន្ទប់​ឬ​ក៏​គេង ឱប​ ។ វា​រឹត​តែ​ជា​រឿង​ដ៏​ប្រសើរ​ទៀត​បើ នាង​បាន​តុក្កតា​ ពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង។

កាដូ៤ ប្រភេទ​ ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​កំណើត​

កញ្ញា ហេង រ៉ាវី ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា នាង​ចង់​បាន​តុក្កតា Minion ដ៏​ធំ​មួយ ពី​មិត្ត​ប្រុស​របស់​នាង ក្នុង​ថ្ងៃ​ខួប​កំណើត។ រ៉ាវី​បាន​បន្ត​ថា តុក្កតា​ដែល​បាន​ពី​មិត្ត​ប្រុស គឺ តំណាង​ឱ្យ​មិត្ត​ប្រុស ពេល​សប្បាយ​ចិត្ត​ក៏ អោប​​តុក្កតា ពេល​ខឹង​ក៏​បញ្ចេញ​កំហឹង​លើ​​តុក្កតា​បាន។

២. ផ្កា​

មិន​ប្រាប់​​ថា ​ផ្កា​អី ក៏​Sabay ជឿ​ជាក់​ថា ប្រិយមិត្ត​បុរស​ៗ​ដឹង​ដែរ​ថា ​ជា​​ផ្កា​អី​ ព្រោះ​ប្រាកដ​ណាស់​គ្មាន​អ្នកណា​យក ផ្កា​ម្លិះ ផ្កាឈូក ឬ​ក៏​ផ្កា​សិរមាន់​ ជូន​មិត្ត​ស្រី​ក្នុង​ថ្ងៃ​កំណើត​នាង​នោះ​​ទេ។

«ផ្កា​ និង មនុស្ស​ស្រី​មាន​ទំនាក់​ទំនង​គ្នា» នេះ​ជា​ការ​លើក​ឡើង របស់​​​ កញ្ញា​​រាង​តូច​ច្រឡឹង កុល សុ​ម៉ា​លី។ កញ្ញា​បាន​បន្ត​ទៀត​ថា ផ្កា​កុលាប​ក្រហម​មួយ​បាច់​ឬ មួយ​ទង ជូន​មក​មិត្ត​ស្រី​ គឺ​​ប្រសើរ​ណាស់ ព្រោះ​​ នាង​អាច​យក​វា​តាំង​លម្អ​​ក្នុង​ផ្ទះ ឬ ​​លើ​តុ​ការ​ងារ​  ទោះ​ជា​ក្រៀម​ស្រពោន​ក៏​នាង​មិន​ដាច់​ចិត្ត​បោះ​ចោល​ដែរ។

កាដូ៤ ប្រភេទ​ ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​កំណើត​

៣. សំលៀក​បំពាក់

អាច​ជា​រឿង​​ លំបាក​បន្ដិច​ សម្រាប់​មនុស្ស​ប្រុស​ ក្នុង​ការ​ដើរ​ផ្សារ​ ទិញ​ខោ​អាវ​មនុស្ស​ស្រី អ្វី​ដែល​រឹត​តែ​លំបាក​នោះ​ គឺ​មិន​ដឹង​ថា​ ខោអាវ​ដែល​ទិញ​ទៅ នឹង​ត្រូវ​ខ្លួន​នាង​ឬ​ក៏​អត់។

វិធី​ងាយ​ៗ​​ពី កញ្ញា​ ហេង លីដា បាន​ប្រាប់​ថា នាំ​មិត្ត​ស្រី​ដើរ​ផ្សារ​ដោយ​ខ្លួន​ឯង​ជា​រឿង​ល្អ បំផុត​ នាង​ចង់​បាន​ស្បែក​ជើង ទិញ​ស្បែក​ជើង ចង់​បាន​ខោអាវ​បែប​ណា​ក៏​ងាយ​ស្រួល និង​មិន​បារម្ភ​ខ្លាច​មិន​​ត្រូវ​រាង ហើយ​អាច​ឆ្លៀត​ញ៉ាំ​អី​ជា​មួយ​គ្នា​បាន​ទៀត។

កាដូ៤ ប្រភេទ​ ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​កំណើត​

៤. ចិញ្ចៀន

កាដូ​បែប​នេះ​ ដូច​ជា​លំបាក​បន្តិច​សម្រាប់​ប្រិយមិត្ត​​បុរស ទាក់​ទង​នឹង ថវិកា ព្រោះ​ ក្នុង​នាម​ជា​ មិត្ត​ប្រុស​ម្នាក់​មិន​អាច​ទិញ គ្រឿង​អលង្ការ​កាឡៃ​ជូន​មិត្ត​ស្រី​ទេ យ៉ាង​ហោច​ណាស់ វា​ក៏​​ត្រូវ​តែ​ជា​គ្រឿង​កាឡៃ​ដែល​មាន​តម្លៃ​ថ្លៃ​ដែរ។

«ចង់​បាន​ចិញ្ចៀន​ពេជ្រ» នេះ​ជា​ការ​លើក​ឡើង​ ​របស់​​ កញ្ញា​ គីម ស្រី​នៅ និស្សិត​អក្សរសាស្ត្រ​ចិន ពី​ IFL។ ស្រីនៅ​ បាន​ប្រាប់​ថា នាង​​មិន​សង្ឃឹម​ថា បាន​ទេ​​ព្រោះ​ វា​មាន​តម្លៃ​ថ្លៃ ហើយ​នាង​ក៏​មិន​ដែល​ទាមទារ​ពី​មិត្ត​ប្រុស​ដែរ តែ​បើ​តាម​ចិត្ត​នាង​ នាង​ស្រឡាញ់​ចិញ្ចៀន​ពេជ្រ។

កាដូ៤ ប្រភេទ​ ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​កំណើត​

ចំណែក កញ្ញា ស សុធី ជា​បុគ្គលិក​ក្រុម​ហ៊ុន ឯកជន មួយ​កន្លែង​ បាន​ប្រាប់​ថា កញ្ញា​ចង់​បាន​ ចិញ្ចៀន​ ព្រោះ​វា​តំណាង​ឱ្យ​សេចក្ដី​ ស្រឡាញ់ របស់​មិត្ត​ប្រុស ចំពោះ​មិត្ត​ស្រី ពាក់​វា​រាល់​ថ្ងៃ​ ហាក់​ដូជ​ជា​បាន​ឃើញ​ម្ចាស់​វា​រាល់​ថ្ងៃ​ដែរ។ ចិញ្ចៀន​ដែល​សុធី​ចង់​បាន​ មិន​ចាំ​បាច់​ទាល់​តែ​ជា​ចិញ្ចៀន​ពេជ្រ​ទេ ​​​​​​ត្រឹម ប្រាក់​អ៊ីតាលី​ ឬ ក៏​ប្លាទីន​ក៏​បាន តែ​ក៏​មិន​មែន​ជា​ កាឡៃ​ដែរ ព្រោះ​គ្រឿង​កាឡៃ​ភាគ​ច្រើន មាន​ប្រតិកម្ម​ចំពោះ​ស្បែក​ នារី​បង្ក​ជា​រោល​រមាស់​ជា​ដើម៕

យ៉ាង​ម៉េច​ដែរ​ប្រិយមិត្ត​បុរស​ៗ  ដឹង​ថា​ត្រូវ​ទិញ​អី​ឱ្យ​មិត្ត​ស្រី​ ឬ​នៅ?

  • កាដូ៤ ប្រភេទ​ ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​មិត្ត​ប្រុស​ក្នុង​ថ្ងៃ​កំណើត​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: