វិធីធ្វើដំឡូងបារាំង​បំពង មិនបង្កមហារីក សម្រាប់ NEW YEAR’s Eve នៅឆ្នាំនេះ

ក្នុងឱកាស​ឆ្លងឆ្នាំ​សកល ឆ្នាំ​នេះ ប្រាកដ​ណាស់​ថាស្ទើរតែគ្រប់គ្នាចង់ប្រារព្ធពីធីជប់លៀង ជួបជុំ​គ្នា​ ប្រកបដោយភាព​រីករាយ។ ក្នុងការ​ជួបជុំគ្នាសប្បាយ អាហារសម្រន់ នោះ​ជារឿង​មួយ​ដ៏សំខាន់ ហើយ​ដំឡូងបារាំងបំពង នឹងក្លាយ​ជាជម្រើសដ៏ល្អ​មួយ ដើម្បីចម្អិនសម្រាប់ទទួលភ្ញៀវ។

មនុស្សភាគច្រើន​ចូលចិត្តទទួលទានដំឡូងបារាំងបំពង តែ​អាហារប្រភេទនេះអាច​ឲ្យ​យើង​ប្រឈម​នឹង​ ជំងឺមហារីក ដែលបណ្ដាលពីសារធាតុ​ Acrylamid ដែល​កើតចេញពី​យន្ដការ​នៃការចម្អិន​ប្រភេទម្សៅៗ​បែបនេះ។ តែ​រឿងនេះ​លែងជាកង្វល់តទៅទៀតហើយ! ខេមបូមេក សូម​ប្រាប់​ពី​វិធី​ចម្អិនដំឡូង​បារាំង​បំពង ​ដែលពុំមាន​សារធាតុបង្កមហារីក ទៅកាន់ប្រិយមិត្ត៖

  • ជៀសវាងជ្រើសរើស​យក​ដំឡូងបារាំងដែលមិនស្រស់ ព្រោះ​ដំឡូងបារាំង​ប្រភេទនេះ​ពោរពេញ​ដោយជាតិស្ករ ដែល​បង្កឲ្យកើតសារធាតុ Acrymid ក្នុងពេលបំពង។
  • ក្រោយបំពងរួច យកដំឡូងបារាំងនោះ​ទៅ​ ក្លាស្សេ​ត្រជាក់ ដើម្បី​បង្ការ​វា​កុំឲ្យ​មាន​ការ​លេចឡើង​នៃ​សារធាតុបង្កមហារីក
  • គប្បី កុំ​បំពង​ដំឡូងបារាំងយូរពេក​ ហើយ​ដំឡូងបារាំង​បំពង​ដែល​ផ្ដល់ផលល្អ​សម្រាប់​សុខភាព​ គឺ ដំឡូងបារាំង​បំពងពណ៌មាស មិនខ្លោចខ្មៅនោះទេ៕

ប្រភព៖ cambomag

  • វិធីធ្វើដំឡូងបារាំង​បំពង មិនបង្កមហារីក សម្រាប់ NEW YEAR’s Eve នៅឆ្នាំនេះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: