ចំនុច​ដែល​ស្ដ្រី​មិន​គួរ​មើលរំលង​

ស្ថិតក្នុង​វ័យ​កណ្ដាល ស្ត្រី​មួយ​ចំនួន​តែងតែ​មើល​រំលង ឬ​មិន​សូវ​ខ្វាយខ្វល់ ​អំពី​រឿង​ថែរក្សា​ការពារ​ សុខភាព​ឡើយ ដោយ​គិត​ថា​ខ្លួន​មាន​កម្លាំង​ ពេញបរិបូរណ៍​ហើយ​។ខាងក្រោម​នេះ​ ជា​កំហុស​ដែល ស្ត្រី​មិនគួរ​មើលរំលង​៖
​មិន​លំ​ហាត់ប្រាណ​
​មូលហេតុ​ដែល​គេ​មិនសូវ​ឃើញ ​ហាត់ប្រាណ​នោះ គឺ​វ័យ​នេះ​អ្នក​ត្រូវ​ធ្វើ ការ​ច្រើន​ម៉ោង ដើម្បី​សន្សំ​ប្រាក់ តែ​អ្នក​អាច​ទម្លាប់​ក្រោក​មុន​ម៉ោង​ចូលធ្វើការ  ដោយ​ហាត់ប្រាណ​នៅផ្ទះ ដូចជា​ដើរ រត់ លោត​ពត់ បត់បែន ឬ​ហាត់​យូហ្កា​ជាដើម​។លំ​ហាត់ប្រាណ​ទាំងនេះ ធ្វើឲ្យ​អ្នក​ចៀស​ឆ្ងាយ​ពី​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម ស្រក​ជាតិ​ខ្លាញ់ និង​ក្មេង​ជាង​វ័យ​។​
​គេង​មិនបាន​ច្រើន​
​ការ​ទទួលទានដំណេក ​មិន​ត្រឹមត្រូវ​បាន​ម៉ោង​កំណត់ អាច​ធ្វើឲ្យ​អ្នក​ឆាប់​ នឿយហត់​អស់កម្លាំង ឬ​ងាយ​ឆ្លង​ជំងឺ​។ការ​មិន​គេង​នេះ ដោយសារ​អ្នក​ត្រូវ​ បន្ថែម​ពេល​ធ្វើ​កិច្ចការ ឲ្យ​ឆាប់​ចប់ ឬ​អ្នក​ខ្លះ​ដើរលេង​យប់ ធ្វើឲ្យ​ជ្រុល​ម៉ោង​គេង​មិន​លក់​។​
​ការប្រើ​វិធី​ប្រឆាំង​ភាព​ចាស់​
​នេះ​ជា​កំហុស​សាមញ្ញ​ដែល​គេ​ឃើញ​កើតមាន​ចំពោះ​ក្រុម​តារា និង​ស្ត្រី​លេង​ខ្លួន​។ការប្រើប្រាស់​ថ្នាំ​ចាក់ ថ្នាំលេប បំបាត់​ភាព​ជ្រីវជ្រួញ វះកាត់​អវយវៈ​ណាមួយ សុទ្ធ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ ដល់​សុខភាព​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត​៕

ប្រភព៖ kamsanradio

  • ចំនុច​ដែល​ស្ដ្រី​មិន​គួរ​មើលរំលង​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: