វិធីបង្ការបញ្ហាទល់លាមក ដ៏មានប្រសិទ្ធិភាព

មានមនុស្សមិនតិចនាក់ទេ ដែល​ជួបបញ្ហា ទល់លាមក។ វាពិតជាគួរឲ្យ​ធុញថប់ នៅពេល​ដែល​កាកសំណល់​ពីការរំលាយអាហាររបស់យើង មិនត្រូវបាន​បញ្ចេញ ហើយ​នៅ​រាំងស្ទះណែនពេញ​ក្នុងពោះ។ ដោយសារតែវា បង្កភាពមួរហ្មងដល់យើងច្រើនយ៉ាងនេះហើយ ទើបយើងគប្បីមាន​វិធីសាស្ត្រ​ដើម្បីការពារកុំឲ្យជួប បញ្ហាទល់លាមកនេះ។ សូមលោកអ្នកសាកល្បងវិធីមួយចំនួនដូចខាងក្រោម៖

1. ចៀសវាងទទួលទានអាហារ ដែលមានកាក​សរសៃ​តិច ជាពិសេសអាហារប្រភេទជាតិស្ករ និងជាតិ ម្សៅស្រិត-ស ដូចជា បាយស នំប៉័ងស នំផ្អែមប៊័ររឹង និងស៊ុត។
2. ទទួលទានអាហារដែលមានកាកសរសៃខ្ពស់ ជាពិសេស បន្លែសណ្តែក និងផ្លែឈើ ព្រោះនឹងជួយ ឲ្យប្រព័ន្ធការដុត​បម្លែង និងប្រព័ន្ធបញ្ចេញចោល ធ្វើការបានល្អជាងមុន។
3. ទទួលទឹកយ៉ាងតិច១ថ្ងៃ ៨កែវ។
4. ចៀសវាងភេសជ្ជៈគ្រឿងស្រវឹង ឬការទទួលទានថ្នាំបញ្ចុះ។
5. ហ្វឹកហាត់ទម្លាប់បន្ទោបង់ឲ្យទៀងទាត់រាល់ថ្ងៃ
6. ធ្វើការហាត់ប្រាណឲ្យបានជាប់លាប់ និងសម្រាកឲ្យបានគ្រប់គ្រាន់៕

ប្រភព៖ cambomag

  • វិធីបង្ការបញ្ហាទល់លាមក ដ៏មានប្រសិទ្ធិភាព已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: