សម្តេច ហ៊ុន សែន អំពាវនាវឲ្យ​​ផ្អាក​ទទួលទាន​គ្រឿង​សមុទ្រ និង​ចុះ​ងូតទឹក​នៅ​កែបមួយរយៈ

ទាក់ទង​នឹង​ករណី​ទឹកសមុទ្រ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប មាន​ពណ៌​បៃតង ដែល​ក្រសួងបរិស្ថាន​សន្និដ្ឋាន​ជាបឋម​ថា មកពី​កំណើន​នៃនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​បន្ថែម​ដល់​ពលរដ្ឋ ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

សម្តេចនាយក​រដ្ឋមន្ត្រី បានសរសេរថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​កែប ជាពិសេស​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កំសាន្ត​នៅទីនេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​សូម​ផ្អាក​ការទទួល​ទាន​គ្រឿង​សមុទ្រ និង​ផ្អាក​ឈប់​ចុះ​ងូតទឹក​សមុទ្រ​នៅទីនេះ​មួយរយៈ​»​។​

​សម្តេច​បាន​បញ្ជាក់ថា  នៅពេលដែល​ក្រសួង​ជំនាញ​សិក្សា​ពិនិត្យ​ស្រាវជ្រាវ​លំអិត​អំពី​បញ្ហា និង​ផលប៉ះពាល់​សុខភាព​រួចរាល់​ហើយ នឹងមាន​ការជូនដំណឹង​នៅពេល​ក្រោយ​។ បន្ថែម​ពីលើ​នេះ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ជួយ​ប្រាប់​បន្ត​ដល់​អ្នក​ដែល​គ្មាន​ហ្វេ​ស​ប៊ុ​ក ឬ​អ្នក​ដែល​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​៕