Messi ផ្ញើអាវ​ដែលមាន​ហត្ថលេខា​ខ្លួន​ទៅកាន់​កូនស្រី​ទាំងពីរ​របស់លោក អូ​បា​ម៉ា​

Lionel Messi ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​ក្លិប Barcelona បាន​ផ្ញើអាវ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ចំនួន​ពីរ​ទៅកាន់​សេត​វិមាន​។ នេះ​បើតាម​ការផ្សាយ​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន​។​

​នា​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន កាលពី​សប្តាហ៍​មុន លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា កូនស្រី​ទាំងពីរ​របស់លោក​ចង់​ជួប​កីឡាករ​បាល់ទាត់​ឆ្នើម Lionel Messi​។ ប៉ុន្តែ​នាពេលនោះ Malia និង Sasha Obama មិន​បានរួម​ដំណើរ​ជាមួយ​ឪពុក​របស់ខ្លួន​ឡើយ ហើយ​ម្យ៉ាងទៀត Messi ស្ថិតនៅក្នុង​ប្រទេស​ស៊ី​លី ដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ World Cup​។​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ កីឡាករ​បាល់ទាត់​លេខ​មួយ​លើ​ពិភពលោក បានសម្រេច​ផ្ញើរ​អាវ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន (​លេខ​១០) ទៅកាន់​កូនស្រី ទាំងពីរ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយមាន​ហត្ថលេខា​របស់ខ្លួន រួមទាំង​ឈ្មោះ​របស់ Malia និង Sasha ផងដែរ​៕