រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើការ​កែលម្អ​តំបន់ ឆ្នេរ​ក្រុងព្រះសីហនុ

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើការ​កែលម្អ​តំបន់ ឆ្នេរ​ក្រុងព្រះសីហនុ



ភ្នំពេញ ៖ ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​មួយ ស្តីពី របាយការណ៍ លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​កែលម្អ​តំបន់ឆ្នេរ​ខ្សាច់​លំហែ​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សម្រាប់​សាធារណ​:​ជន និង​ទេសចរ ដោយ​រួមមាន ការកសាង​ផ្លូវ​ថ្មី​នៅមុខ ក្រុមហ៊ុន សុខា អូ​តែ​ល និង​រៀបចំ​ឆ្នេរ​ឯករាជ្យ​។​

យោងតាម​លិ​ខិ​តាម លេខ ៣៣២ ស​.​ជ​.​ណ ចុះ​កាលពី​ថ្ង​ទី ៣១ ខែមីនា ឆ្នាំ ២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី នៃ​ក្រសួង​ទាំង​៣ រួមមាន​៖ ក្រួ​ង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ទេសចរ និង​ក្រសួងបរិស្ថាន សហការ​ជា មួយ​ក្រុមហ៊ុន​ពាក់ព័ន្ធ និង​ភាគី​ឯកជន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ខេត្ត​ព្រះសីហនុ ដើម្បី​បំពេញ និង​អនុវត្តន៍​ការងារ កែលំអ​តំបន់ឆ្នេរ​សម្រាប់​កំសាន្ត​។​

ចំពោះ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការអនុវត្ត ផែនការ​កែលម្អ​តំបន់ ឆ្នេរ​ខ្សាច់​លំហែ កំសាន្ត ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សម្រាប់​សាធារណ​:​ជន រាជរដ្ឋាភិបាល​បាន យល់ព្រម កសាង​ផ្លូវ​ថ្មី (​នៅមុខ​ដី​របស់​ក្រុមហ៊ុន សុខា អូ​តែ​ល អតីត​អា​រី​ស្តុ​ន​) ត្រូវ​រៀបចំ ផ្លូវ​ក្រាល​កៅស៊ូ ដែលមាន​ទ្រូងផ្លូវ ៨​ម៉ែត្រ ចិញ្ចើម ៣ ម៉ែត្រ​ម្ខាង ប្រើប្រាស់​ជា​ផ្លូវ​សម្រាប់ ជិះ​កង់ និង​ការដើរ​។ នៅ​ផ្នែក​ខាងដើម​ផ្លូវ​ថ្មី ការសាងសង់​ត្រូវ​ប៉ះ​ដី ក្រុមហ៊ុន សុខា អូ​តែ​ល ទំហំ ៥.៦១៩ ម៉ែត្រក្រឡា ក្រៅពីនេះ ផ្លូវត្រូវ​សាងសង់​លើដី​សាធារណៈ​ចំណី​ឆ្នេរ​ទាំងស្រុង ដែល​តាម​ការវាស់វែង​ចំណី​ឆ្នេរ​ជា​ធរមាន មាន​ទទឹង ៥០ ម៉ែត្រ​យ៉ាងតិច​។ ដូច្នេះ​ទំហំ​ចំណី ឆ្នេរ​ក្រោយ​កាត់ចេញ​ទំហំ​ផ្លូវ ១៤ ម៉ែត្រ ត្រូវ​នៅសល់​យ៉ាងតិច ៣៦ ម៉ែត្រ​។ ផ្លូវ​ថ្មី​ទល់មុខ​ដី ក្រុមហ៊ុន សុខា អូ​តែ​ល​មាន​ប្រវែង ១.០០៣ ម៉ែត្រ​។ ក្រោយពេល​ផ្លូវ​ត្រូវបាន​ឈួ​ស​ឆាយ រួច​ដើម្បី​ចាក់​កៅស៊ូ ក្រុមហ៊ុន សុខា អូ​តែ​ល ត្រូវ​បើក​របាំង​របង​ឲ្យ​សាធារណ​:​ជន​ចេញ​-​ចូលទៅ​ឆ្នេរ​ខ្សាច់​កំសាន្ត​នៅមុន បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។

ត្រូវ​ផ្តល់​ដី ដែល​ប៉ះ​និង គម្រោង​ផ្លូវ​ថ្មី នៅ​ដើមផ្លូវ​ទំហំ ៥.៦១៩ ម៉ែត្រក្រឡា និង​ត្រូវ​ទទួលបន្ទុក​ចំណាយ លើ​ការសាងសង់​ផ្លូវ កា​រៀបចំ​សួនច្បារ​លើ​ចំណី​ឆ្នេរ និង​ហេ​ដ្ឋា​រចនាសម្ព័ន ចាំបាច់​ឯទៀត ព្រមទាំង​ការគ្រប់គ្រង​ថែទាំ​ផ្លូវ សួនច្បារ និ​ឆ្នេរ​ខ្សាច់​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ស្អាត សម្រាប់​ឲ្យ​សាធារណ​:​ជន និង​ទេសចរ​ចេញចូល​កំសាន្ត​។​

ករណី​ឆ្នេរ​ឯករាជ្យ លើដី​ចំណី​ឆ្នេរ​របស់​រដ្ឋ​ដែល រដ្ឋា​បាល​ខេត្ត​ជួល​ឲ្យ​ឯកជន សម្រាប់ រយៈ​​ពេល​ចំពោះ​មុខ ដើម្បី​បម្រើ​សាធារណ​:​និង ទេសចរ ក្នុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ​នា​ពេល​ខាងមុខ ត្រូវ​រក្សា​តូប​លក់ ទាំង ១១​សិន​។ សម្រាប់​រយ​: ពេល​វែង​បន្ទាប់ពី​ក្រុមការងារ​ពិសេស​រៀបចំ ប្លង់​ប្រើប្រាស់​ដី​ប្លង់​អភិវឌ្ឍ និង​ប្លង់​គំរូ​តូប​ថ្មី សម្រាប់​តំបន់ឆ្នេរ​រួច ទើបត្រូវ​រុះរើ​តូប​ទាំង ១១ នោះ​ចេញ​។ ចំណែក ដី​ចំណី​ឆ្នេរ​របស់​រដ្ឋ ត្រូវ​ឲ្យ​ដៃគូ​ឯកជន​ចូល រួម​ធ្វើការ​វិនិយោគ​អភិវឌ្ឍ ជា​កន្លែង​កំសាន្ត ដែលមាន​គ្រប់​ហេ​ដ្ឋា រចនាសម្ព័ន ជា​ឆ្នេរ​កំសាន្ត​ទៅតាម​ស្តង់ដា​ឆ្នេរ និង​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​អភិវឌ្ឍ​គ្រប់គ្រង​ថែ ទាំ​ទាំង ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព និង បរិស្ថាន​ស្អាត សម្រាប់​សាធារណ​: ជន និង​ទេសចរ​ចេញចូល កំសាន្ត និង ដី​ចំណី​ឆ្នេរ ដែលជា​កម្មសិទ្ធិឯកជន ត្រូវ​សិក្សា​និង កែសម្រួល​ប្លង់​ស្ថាបត្យកម្ម​ឲ្យ​ស្រប តាម​ប្លង់​មេ​សមាហរណកម្ម​នៃ ការអភិវឌ្ឍ តំបន់​ឆ្នេរ ឯករាជ្យ​។ ត្រូវ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ដៃគូ​ផ្នែក​ឯកជន​រៀបចំ​ប្លង់​មេ សមាហរណកម្ម​នៃ​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ ឯករាជ្យ​ទាំងមូល ដែល​មាន​អត្តសញ្ញាណ នគរូបនីយកម្ម និង​ស្ថាបត្យកម្ម​ប្រកបដោយ សោ​ភ័​ណ្ឌ​ភាព​ល្អ​ឯក ដែល​ទាក់ទាញ​បាន​នូវ គារ​កោត សរសើរ​របស់​សាធារណជន និង យកចិត្តទុកដាក់​ខ្ពស់​លើ​គោលការណ៍​អភិវឌ្ឍ​បៃតង និង​ការ អភិវឌ្ឍ​ប្រប​កដោយ​ចរី​ភាព​។

ស្ថាបត្យកម្ម​ដែល​ស្ថិត​នៅ​លើ​ចំណែក​ដី ដែលជា​កម្មសិទ្ធិ ឯកជន ត្រូវ​រក្សា​គំហើញ​ទៅ​សមុទ្រ និង​អាច​ឲ្យ​សាធារណ​:​ជន និង​ទេសចរ ចេញ​-​ចូល ឆ្លងកាត់​បាន​នៅ​ជាន់​ផ្ទាល់​ដី​។ ការ​រ​រៀបចំ​ប្លង់​មេនេះ ត្រូវធ្វើ​ឲ្យ​បាន​យ៉ាងតិច ៣ ជម្រើស​ដើម្បី​ដាក់​ជូន​ក្រុមការងារ​ពិសេស​ពិនិត្យ និង​លើក​សំណុំ​គោល ការណ៍​សម្រេច ពី​រាជរដ្ឋាភិបាល៕