ខ្យល់​កន្ត្រាក់​ ធ្វើ​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​ពលរដ្ឋ​ស្រុក​ម៉ាឡៃ​ជា​ច្រើន​ខ្នង

បន្ទាយមានជ័យ​ ៖ ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ប៉ើង​ដំបូល​ និង​ដួល​រលំ​ កាលពី​រសៀល​ម៉ោង​ប្រមាណ​ជា​៥​ ថ្ងៃ​ទី​២ ខែ​មេសា​នេះ​ដោយសារតែ​ខ្យល់​កន្ត្រាក់​បក់​បោក​ចំ។

តាម​ការ​ឲ្យ​ដឹង​ជា​សាធារណៈ​ពី​លោក​ឧត្ដមសេនីយ៍ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ, ​នៅ​រសៀល​ថ្ងៃនេះ​មាន​ខ្យល់​បក់​បោក​ខ្លាំង​លាយ​ជាមួយ​ទឹកភ្លៀង​តិចតួច​លើ​ស្រុក​ម៉ាឡៃ​ធ្វើ​ឲ្យ​លំនៅឋាន​ពលរដ្ឋ​តូច​ធំ​ជាច្រើន​ខ្នង​ ត្រូវ​បាន​ប៉ើង​ដំបូល​ និង​ខ្លះ​ត្រូវ​ដួល​រលំ។

សម្រាប់​ការ​រងគ្រោះ​នេះ ​សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​ចំនួន​ផ្ទះ ​ដែល​រង​ការ​ខូចខាត​បាន​នៅ​ឡើយ​​​ទេ​ ព្រោះ​បន្ទាប់ពី​ខ្យល់​រួច ​មេឃ​ក៏​ងងឹត​ទាល់តែ​ថ្ងៃស្អែក​ទើប​អាច​កំណត់​ពី​ការ​ខូចខាត​នេះ​បាន។

បច្ចុប្បន្ន​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី ​កែ គឹម យ៉ាន តាមរយៈ​លោក​ឧត្ដមសេនីយ៍ អាត់ ខែម កងកម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ម៉ាឡៃ​បាន​ចុះជួយ​ពួកគាត់។

សូម​បញ្ជក់​ថា ​ក្នុង​ឆ្នាំ​២០១៦​នេះ​ស្រុក​ម៉ាឡៃ​រងគ្រោះ​ដូច​គ្នា​នេះ​សរុប​ពីរ​លើក​មក​ហើយ៕