រថយន្ត​បី​គ្រឿង​បុក​គ្នា​លើ​ស្ពាន​ផ្លូវជាតិ​លេខ​៦​ ស្ទះ​ចរាចរណ៍​ជាង​៤​ម៉ោង

បន្ទាយមានជ័យ ​៖​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​រថយន្ត​បី​គ្រឿង​ ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​កាលពី​ល្ងាច​ម៉ោង​ប្រមាណ​ជា​៦​ ថ្ងៃ​ទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៦ ​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ចំណុច​ស្ពាន​ភ្នំ​លៀប​ ស្ថិត​ក្នុង​ភូមិ​-​ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះនេត្រព្រះ ​ខេត្ត​បន្ទាយមានជ័យ​បង្ក​ឲ្យ​អ្នក​របួស​ធ្ងន់​២​នាក់​ និង​ស្ទះ​ចរាចរណ៍​ជិត​៤​ម៉ោង។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា​ នៅ​មុន​ពេល​កើតហេតុ​នោះ ​គឺ​មាន​ភ្លៀង​ធ្លាក់​ប្រោះព្រំ​មួយ​មេ ​បណ្ដាលឲ្យ​ផ្លូវ​ជាតិ​មាន​ទឹក​ដក់​ និង​ហូរ។ បន្ទាប់​ពី​ភ្លៀង​បាន​រាំង​​​មួយ​សន្ទុះ​ ស្រាប់​តែ​មាន​រថយន្ត​​ទូរីស​ ពណ៌​ស​១៥​កៅអី​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​ពេញ​បើកបរ​យ៉ាង​លឿន ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។ លុះ​មក​ដល់​ចំណុច​ក្បាលស្ពាន​ភ្នំ​លៀប​ ស្រាប់តែ​ឡើង​ជែង​ជាមួយ​រថយន្ត​យី​ឌុប​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ​ ក៏​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ ដែល​ជិះ​ច្រាស​ទិស​ឌុប​គ្នា​ពីរ​នាក់​ចៅ​យាយ​បណ្ដាល​ឲ្យ​ដួល​បោក​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បន្ត​ទៅ​បុក​ជាមួយ​រថយន្ត​កាមរី​ពីរ​គ្រឿង​ទៀត​ដែល​ដឹក​អ្នកដំណើរ​បើកបរ​ក្នុង​ទិសដៅ​ច្រាស​ទិស​ដែរ​នោះ ​រុញ​ទៅ​ខ្ទប់​លើ​ស្ពាន​កៀប​ជាប់​តែ​ម្ដង។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​កើតហេតុ​គេ​ឃើញ​អ្នក​ដំណើរ​ជាច្រើន​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​បង្ក​ និង​រថយន្ត​រងគ្រោះ​បាន​ដេក​រដូករណែល​ពេញ​កន្លែង​កើតហេតុ។ ចំណែក​យាយ​ និង​ចៅ​ ដែល​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ទូ​រី​ស​បុក​នោះ​ បាន​រង​របួស​ធ្ងន់ធ្ងរ ​ដែល​តាម​ការ​បញ្ជាក់​នោះ​ថា​មិន​មាន​សង្ឃឹម​បន្តិច​ឡើយ។

កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​ភ្នំ​លៀប​ និង​នគរបាល​ចរាចរណ៍​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ធ្វើ​ចរាចរណ៍​ដើម្បី​សម្រួលការ​កកស្ទះ។ រហូត​មក​ដល់​ពេល​នេះ ​សមត្ថកិច្ច​បាន​ស្ទូច​ទាញ​រថយន្ត​ទាំង​បី​ចេញ​ពី​លើ​ស្ពាន​ដើម្បី​កុំឲ្យ​មានការ​ស្ទះ​ចរាចរណ៍​បន្ត​ទៀត៕