សារាយ ស​ក្ខ​ណា បង្ហើប​មូល​ហេតុ​មិនទាន់​ត្រឡប់​ទៅ​អាមេរិក​ជា​លើក​ទី​ពីរ​

6 Videos

​តាម​គម្រោង សរាយ ស​ក្ខ​ណា ត្រូវ​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ នៅ​បំណាច់​ខែមីនា​នេះ បន្ទាប់ពី​ពន្យា​ពេល​ម្តង​រួចមក​នោះ តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ នាពេលនេះ សារាយ ស​ក្ខ​ណា នៅ​មិនទាន់​ត្រឡប់​ទៅ​អាមេរិក តាម​គម្រោង​ដែល​បានគ្រោង​ទុក​នោះទេ ។ ជួប​ជាមួយ សារាយ ស​ក្ខ​ណា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ស្រាប់តែ​នាង​ប្រាប់ថា នាង​ពន្យា​ការ​ត្រឡប់​ទៅ​អាមេរិក ជា​លើក​ទី​ពីរ​ទៀតហើយ ។

សារាយ ស​ក្ខ​ណា បង្ហើប​មូល​ហេតុ​មិនទាន់​ត្រឡប់​ទៅ​អាមេរិក​ជា​លើក​ទី​ពីរ​

សារាយ ស​ក្ខ​ណា បង្ហើប​មូល​ហេតុ​មិនទាន់​ត្រឡប់​ទៅ​អាមេរិក​ជា​លើក​ទី​ពីរ​

​ការពន្យា​ពេលវេលា​ត្រឡប់​ទៅ​អាមេរិក ជា​លើក​ទី​ពីរ​របស់ សារាយ ស​ក្ខ​ណា នេះ​គឺ​ដោយសារតែ​នាង​ជាប់រវល់​ថត​រឿង «​មេម៉ាយ​កូន​មួយ​» ផង និង ជាប់រវល់​នៅ​ការងារ​ផ្ទាល់ខ្លួន​ផង ។ ម្តាយ សារាយ ស​ក្ខ​ណា បានបញ្ជាក់​បន្ថែមថា ស​ក្ខ​ណា ត្រូវ​ត្រឡប់​ទៅ​អាមេរិក​វិញ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ ថ្មី​ប្រពៃណី​ខ្មែរ​រួច ។ ការពន្យា​ពេល​របស់ ស​ក្ខ​ណា ពុំមាន​អ្វី​ប៉ះពាល់​ដល់​នាង​នោះទេ ពីព្រោះ​នៅ​អាមេរិក ក្រៅពី​សិក្សា នាង​ក៏​ពុំទាន់​ប្រកបការងារ​អ្វី​ដែរ ចំណែក​ស្វាមី ស​ក្ខ​ណា វិញ ក៏​មិន​ថា​អ្វី​ដែរ ។

សារាយ ស​ក្ខ​ណា បង្ហើប​មូល​ហេតុ​មិនទាន់​ត្រឡប់​ទៅ​អាមេរិក​ជា​លើក​ទី​ពីរ​

​សារាយ ស​ក្ខ​ណា ពិតជា​រីករាយ​ក្នុងការ​ធ្វើដំណើរ​កំសាន្ត​នៅក្នុង​ស្រុក​ខ្មែរ ជាមួយ​ក្រុមគ្រួសារ​រប​ស់​នាង​ខ្លាំងណាស់ សម្រាប់​ថ្ងៃនេះ សារាយ ស​ក្ខ​ណា និង ក្រុមគ្រួសារ​បាននាំគ្នា​ទៅលេង​ខេត្តសៀមរាប​ទាំង​គ្រួសារ ។ ​រយៈពេល​ជាង​មួយខែ​នៅក្នុង​ស្រុក​ខ្មែរ សារាយ ស​ក្ខ​ណា បាន​ដើរលេង​តាម​បណ្តា​ខេត្ត​ក្រុង​ជាច្រើន ធ្វើ​ឲ្យ​សម្បុរ​របស់​នាង​ប្រែ​ទៅជា​ខ្មៅ​ជាង​មុន តែ​សម្រស់​នៅលើ​ផ្ទៃមុខ​របស់​នាង​វិញ នៅតែ​ស្រស់ស្អាត​គួរ​ឲ្យ​បេតី ៕ អា​លី​ណា