វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ទៀនគឺជា វត្ថុមួយដែលល្អបំផុតក្នុង ការបន្ថែមកំដៅ និងពន្លឺ នៅក្នុងបន្ទប់របស់អ្នក ហើយក៏ធ្វើឲ្យយើងមាន អារម្មណ៍ពិសេសម៉្យាងផងដែរ។ ជាពិសេស វាមិនត្រឹមតែផ្តល់នូវអារម្មណ៍ពិសេសឲ្យអ្នកទេ វាក៏ថែមទាំងផ្តល់ក្លិនដ៏ក្រអូប និងមានផាសុកភាពទៀតផង។

នៅថ្ងៃនេះ សូមបង្ហាញមិត្តអ្នកអាន ពីវិធីងាយៗក្នុងការធ្វើទានក្រអូបដោយខ្លួនឯង ដែលអ្នកអាចបញ្ចូលក្លិនសំណព្វចិត្តរបស់អ្នក និងពណ៌ដែលអ្នកស្រលាញ់ ចូលទៅក្នុងនោះទៅតាមចំណូលចិត្ត។

សំភារៈ និងឧបករណ៏ សំរាប់ធ្វើទានក្រអូប៖

·        ទៀនក្រមួន ដែលមិនទាន់បានកែច្នៃ

·        អំបោះ សំរាប់បញ្ឆេះទៀន

·        កែវ ដែលអ្នកពេញចិត្ត សំរាប់ដាក់ទៀន

·        ពណ៌ ឬទៀនពណ៌​ដែលគ្មានសារធាតុពុល

·        Essential Oils ប្រេងដាក់ក្លិន

·        ប្រអប់កែវ ឬក៏ កែវកញ្ចក់

·        កូនឆ្នាំង

·        ឈើចង្កាក់ ឬក៏ ចង្កឹះ

·        បន្ទះលោហៈតូចមួយ

·        ចង្រ្កាន

·        កន្រ្តៃ

*ចំណាំ៖ អ្នកគួរតែលាងសម្អាតកែវកញ្ចក់របស់អ្នក ឲ្យបានស្អាតដោយប្រើសាប៊ូ​ រួចជូតវាឲ្យស្ងួតជាការស្រេច។

វិធីធ្វើ

ជំហានទី១ (របៀបដាក់ខ្សែទៀន)

យកអំបោះទៀន ដាក់ចូលទៅក្នុងកែវរបស់អ្នក រួចដាក់បន្ទះលោហៈនៅនឹងបាតកែវ បន្ទាប់មកយកចង្កឹះ ឬ ចង្កាក់ របស់អ្នកយកទៅកៀបនឹងខ្សែអំបោះ ដើម្បីរក្សាលំនឹងឲ្យវាឈរ។

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ជំហានទី២ (រង្វាល់បរិមាណទៀន)

យើងវាល់បរិមាណនៃទៀនក្រមួនដែលអ្នកត្រូវការ ដាក់ក្នុងកែវតូចមួយ ដែលដាក់បរិមាណទៀនក្រមួននោះ ២កែវ នៃកែវតូច ចូលទៅក្នុងកែវធំមួយ ដើម្បីងាយស្រួលក្នុងការរំលាយទៀននោះ។

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ជំហានទី៣ (របៀបរំលាយទៀនក្រមួន)

យើងយកកូនឆ្នាំងមួយ រួចដាក់បរិមាណទឹកឲ្យស្មើនឹងពាក់កណ្តាលនៃឆ្នាំងនោះ បន្ទាប់មក យើងយកកែវដែលដាក់ទៀនក្រមួនហើយមិញនេះ យកមកដាក់ក្នុងឆ្នាំងដើម្បីធ្វើឲ្យទៀននោះរលាយ ដោយប្រើកម្តៅខ្ពស់ល្មម និងប្រើស្លាបព្រាដែកមួយដើម្បីកូរវាម្តងម្កាល ប៉ុន្តែត្រូវតែប្រាកដថាកម្រិតទឹកដែលដាក់ក្នុងឆ្នាំងមានកំរិតទាបគ្រប់គ្រាន់ ដើម្បីការពារមិនឲ្យទឹកចូលក្នុងកែវទៀន ពេលដែលវាចាប់ផ្តើមពុះ។

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ជំហានទី៤ (ការដាក់ពណ៌)

ជាជំហានដែលអ្នកត្រូវសំរេចចិត្តដោយខ្លួនឯង។ ទៀនក្រមួនដែលអ្នកដាំកំពុងតែពុះនោះ គឺវាមានពណ៌សថ្លា ដូចនេះហើយ អាចបន្ថែមពណ៌ដែលអ្នកស្រលាញ់ដូចជា Color ឬក៏ ទៀនCrayon ដែលគ្មានសារធាតុពុល ចូលទៅក្នុងទៀនក្រមួនដែលកំពុងពុះនោះបាន។

បន្ទាប់ពីអ្នកបន្ថែមពណ៌ចូលហើយ ទៀនរបស់អ្នកនឹងមើលទៅឃើញពណ៌ស្រស់ និងភ្លឺត្រចះត្រចង់ ប៉ុន្តែវានឹងបែ្រជាពណ៌រាងស្រអាប់ដូចទឹកដោះគោវិញ នៅពេលដែលវាត្រជាក់។

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ជំហានទី៥ (ការដាក់ក្លិន)

នៅពេលដែលទៀន និងពណ៌ ដែលអ្នកដាក់ចូល ត្រូវបានរលាយទាំងស្រុង បន្ទាប់មកអ្នកត្រូវលើកវាចុះ លើចង្រ្កាននេះ។ ដាក់ ១០ដំណក់នៃ ប្រេងក្រអូបចូលទៅក្នុងទៀន ដែលមានបរិមាណ 16FL​ (៤៧៣មីលីលីត្រ ឬ ០.៤៧លីត្រ)។ ជាទូទៅ ដាក់តិច ឬច្រើន គឺអាស្រ័យ ទៅលើអារម្មណ៍ និងការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ព្រោះថាទៀនក្រអូបមួយនេះ ជាទៀនក្រអូបដែលអ្នកធ្វើវាដោយផ្ទាល់ដៃ ដែលវាសម្តែងចេញពី រសជាតិនៃក្លិនផ្ទាល់របស់អ្នក។ បន្ទាប់ពីដាក់ប្រេងក្រអូបចូលហើយ អ្នកត្រូវកូរវាឲ្យសព្វផងដែរ។

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ជំហានទី៦ (ការចាក់ទៀនចូល)

បន្ទាប់ពីលាយគ្រៀងផ្សំ កូរចូលគ្នាសព្វអស់ហើយ អ្នកយកទៀនទាំងអស់នេះ ចាក់ចូលទៅក្នុងកែវកញ្ចក់ ដែលអ្នកត្រៀមរួច នៅជំហានទីមួយ ប៉ុន្តែអ្នកត្រូវតែប្រាកដថា កន្លែងដែលអ្នកដាក់កែវនោះ ជាកន្លែងមានសុវត្ថិភាព ដែលមិនត្រូវផ្លាស់ប្តូរទីតាំងក្នុងរយៈពេល៣ទៅ៤ម៉ោង។

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ជំហានទី៧ (សម្ធិផល)

ក្រោយពីទុកទៀនរបស់អ្នកចោលឲ្យត្រជាក់ ៣ទៅ៤ម៉ោងហើយ ទៀនរបស់អ្នកវានឹងត្រជាក់ហើយរឹងល្អ ជាចុងក្រោយនេះ អ្នកទទួលបានទៀនក្រអូប ដ៏ស្រស់ស្អាតដែលបានធ្វើដោយដៃអ្នកផ្ទាល់៕

វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!

ប្រភព៖ 12wedding

  • វិធីងាយៗ ដើម្បីរៀន​ ធ្វើទៀនក្រអូប ដោយខ្លួនឯង!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:ចំនេះដឹង
Tags: