ដាក់​គ្រាប់បែកដៃ​តាម​ខ្លួន​ដើរ​ផឹកស៊ី ជាប់​ខ្នោះ

ខេត្តរតនគិរី ៖ កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ កាលពី​វេលា​ម៉ោង​៤ និង​២៩​នាទី​ល្ងាច ថ្ងៃ​ទី​១ មេ​សា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លាក់​ទុក​គ្រឿងផ្ទុះ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​សោម​ត្រក់​ចាស់ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

មេបញ្ជាការ​អាវុធ​ស្រុក​អូ​រយ៉ា​ដាវ លោក​វរសេនីយ៍ត្រី សុខ មីន ប្រាប់​ឲ្យ​ដឹង​ថា ករណី​ឃាត់ខ្លួន​នេះ ខណៈ​ពេល​ដែល​កម្លាំង​លោក​ប្រទះ​ឃើញ​ជនសង្ស័យ​មានឈ្មោះ រ​ម៉ា​ម ដួល អាយុ​៤០​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ មាន​គ្រាប់បែកដៃ​១​គ្រាប់ ដាក់​តាម​ខ្លួន​កំពុង​ដើរ​ផឹកស៊ី ។

លោក​វរសេនីយ៍ត្រី​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦ នេះ​កម្លាំង​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕