វិធី​ងាយៗ​ថែទាំ​ស្បែ​កមុខ​ឲ្យ​នៅ​ក្មេង​ជានិច្ច​

6 Videos


ដំណាក់កាល​ទី ១ ៖ សម្អាត​ស្បែក​
​យក​ទឹកដោះគោឆៅ ២-៣ ស្លាបព្រា​កាហ្វេ ម៉ាស្សា​លញ់​ឱ្យ​សព្វ​ផ្ទៃមុខ និង ក រយៈពេល ប្រមាណ​ជា ៥ នាទី លាង​ចេញដោយ​ទឹក​ក្តៅ​ឧណ្ហៗរួច​យក​កន្សែងពោះគោ​ទន់ៗជូត​មុខ​ឱ្យ​ស្ងួត ។​

វិធី​ងាយៗ​ថែទាំ​ស្បែ​កមុខ​ឲ្យ​នៅ​ក្មេង​ជានិច្ច​

ដំណាក់កាល​ទី ២ ៖ ខាត់​ស្បែក​
​ចាក់​ទឹកដោះគោឆៅ ២ ស្លាបព្រា​កាហ្វេចូលទៅក្នុង​បេ​ក​ឃី​ង​សូ​ដា​ដែល​បាន​ត្រៀម​ទុកហើយ​យកទៅ​ម៉ាស្សា​ល​ញ់​ឱ្យសព្វ​ផ្ទៃមុខ​ប្រមាណ​ជា ៥ នាទី លាង​ចេញ​ដោយ​ទឹកស្អាតរួច​ជូត​មុខ​ឱ្យ​ស្ងួត ។

ដំណាក់កាល​ទី ៣ ៖ អប់​ចំហាយ​ទឹក​
​ដាំទឹក​ឱ្យ​ពុះ​ចាក់​ចូលក្នុង​ភាជន៍រួច​ឱន​មុខ​ដាក់​អាំង​ពីលើ​ភាជន៍​ដែល​ដាក់​ទឹក​ក្តៅ​នោះរួចយក​កន្សែងពោះគោ​គ្រប​ក្បាល​ដោយ​ទាញ​ជាយ​កន្សែង​បិទ​ឱ្យ​ជិត​ដល់​មាត់​ភាជន៍អាំង​មុខ​ទុកប្រមាណ​ជា ៣ នាទីរួច​ជូត​មុខ​ដោយ​កន្សែង​ស្អាត ។

ដំណាក់កាល​ទី ៤ ៖ ម៉ា​សមុខ​
​លាយ​ទឹកដោះគោ​ជូរ ២ ស្លាបព្រា​កាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និងទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ​ទៀត (​អ្នក​ដែលមាន​សភាព​ស្បែក​ស្ងួត​ត្រូវ​ប្រើ​ទឹកក្រូច​ឆ្មារ​ត្រឹមតែ ១ ភាគ ២ ស្លាបព្រា​កាហ្វេ​បាន​ហើយ​) កូរ​គ្រឿងផ្សំ​ទាំងអស់ឱ្យចូល​គ្នា​យកមក​លាប​ឱ្យ​សព្វ​ផ្ទៃមុខ​ទុក​ប្រមាណ​ជា ៥-១០ នាទី លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗរួច​សឹម​លាង​ចេញដោយ​ទឹក​ត្រជាក់​ម្តងទៀត ។

ដំណាក់កាល​ទី ៥ ៖ ផ្តល់​សំណើម​ឱ្យ​ស្បែក​វិញ​
​ម៉ាស្សា​ល​ញ់ស្បែ​កមុខ និង ក ដោយ​ប្រេងដូង​ទុកចោល​ប្រមាណ ២-៣ នាទី រួច​លាង​ចេញ​ដោយ​ទឹក​ត្រជាក់ ៕