ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទទួល​បាន​ពី​ការ​ស្តាប់​កាស

ជាការពិតណាស់ ពេលខ្លះ កាសពិតជា មានអត្ថប្រយោជន៍ ច្រើនណាស់ សម្រាប់ការងារ ប្រចាំថ្ងៃរបស់យើង ដោយពេលខ្លះ យើងអាចប្រើវា ដើម្បីស្តាប់តន្រ្តីបណ្តើរ កំឡុងពេល ធ្វើអ្វីមួយ ផ្សេងៗទៀត ដូចជា ធ្វើលំហាត់ប្រាណ, រង់ចាំនរណាម្នាក់ ជាដើម ដើម្បីបំបាត់ ការអផ្សុក និងអារម្មណ៍ ធុញទ្រាន់ ផ្សេងៗ។ ម្យ៉ាងវិញទៀត យើងក៏អាចប្រើវា ជំនួសអោយ Speakers របស់កុំព្យូទ័រ បានផងដែរ ប្រសិនបើ វាខូច និងអាចប្រើសម្រាប់ និយាយទូរស័ព្ទ បានថែមទៀតផង ដើម្បីកាត់បន្ថយ វិទ្យុសកម្ម ដែលប៉ះពាល់ ដល់ខួរក្បាល របស់យើង។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ក៏ដោយ ការប្រើប្រាស់កាស ក៏មាននូវ ចំណុចអវិជ្ជមានខ្លះៗ ផងដែរ ហើយប្រិយមិត្ត ភាគច្រើន ប្រហែលជាមិនទាន់ បានដឹងទេ ថាវាធ្ងន់ធ្ងរ យ៉ាងណានោះ។ ដូចនេះ ដើម្បីស្វែងយល់ អោយកាន់តែជាក់ច្បាស់ បន្ថែមទៀត សូមតាមដាន ជាមួយនឹង យើងខ្ញុំទាំងអស់គ្នា!

ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទទួល​បាន​ពី​ការ​ស្តាប់​កាស

ភាគរយច្រើន នាំអោយថ្លង់

មូលហេតុដែល នាំអោយកើតមានរឿងនេះគឺ ដោយសារតែ យើងស្តាប់តន្រ្តី ខ្លាំងពេក។ ហើយបើតាម ប្រសាសន៍របស់ វេជ្ជបណ្ឌិត Dr. Brian Fligor នៅមន្ទីរពេទ្យក្មេង នៅក្នុងទីក្រុង Boston បានអោយដឹងថា អ្នកដែលស្តាប់ ចម្រៀង ហើយបើកសម្លេង ដល់ទៅ 90 ដេស៊ីប៊ែល អាចនឹងធ្វើអោយ ថ្លង់មួយរយៈពេល គឹពីចន្លោះ 8 ទៅ 10 ម៉ោង ក៏ប៉ុន្តែប្រសិនបើ ស្តាប់ក្នុងរយៈពេលយូរទៀតនោះ គឺវាអាចនឹង មានបញ្ហាត្រចៀក ធ្ងន់ធ្ងរមួយកម្រិតទៀត។

ឆ្លងមេរោគដល់ត្រចៀក

កាសជាវត្ថុ ហេតុដូចនេះ វាអាចនឹងឆ្លង បាតេរី ឬមេរោគភ្លាមៗបាន។ បន្ថែមពីនេះ ទៅទៀត ប្រសិនបើអ្នក ចែករំលែកវា ឬអោយអ្នកដទៃខ្ចី ទៀតនោះ វាអាចនឹង ផ្ទេរបាក់តេរី មេរោគ ទៅកាន់ ត្រចៀករបស់ មនុស្សម្នាក់ ផ្សេងៗទៀត បានយ៉ាងងាយ។ យ៉ាងណាមិញ យើងមិនអាចសម្អាតវា បានដូចវត្ថុផ្សេងៗទេ ដូចនេះ វិធីដ៏ល្អនោះ គឺមានតែ បែងចែកការប្រើប្រាស់ អោយដាច់ដោយឡែក តែម្តង និងថែរក្សា ឬទុកវា នៅកន្លែង ដែលមានអនាម័យ ទើបមិនធ្វើអោយ មានការឆ្លងមេរោគផ្សេងៗ ទៅដល់ត្រចៀក របស់យើង ឬអ្នកណាម្នាក់ ផ្សេងទៀត។

ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទទួល​បាន​ពី​ការ​ស្តាប់​កាស

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដូចនេះ ប្រសិនបើអ្នក មិនចង់អោយមាន បញ្ហាណាមួយ កើតឡើងមកលើ ត្រចៀក ឬផ្នែកផ្សេងៗទៀត របស់អ្នកទេនោះ អ្នកគួរតែចៀសវាង ឬកាត់បន្ថយ ការប្រើប្រាស់វា។ សម្រាប់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា មិត្តយុវវ័យយើង ភាគច្រើនណាស់ ដែលចូលចិត្តនិយាយទូរស័ព្ទ ដោយការប្រើកាស ស្តាប់ជំនួស តែនេះមិនថ្វីទេ ប្រសិនបើយើង និយាយខ្លី ឆាប់ចប់ ក៏ប៉ុន្តែប្រសិនបើ និយាយក្នុងរយៈពេលយូរ វិញនោះ វាអាចធ្វើអោយ ត្រចៀករបស់យើងស្ពឹក ឬថ្លង់ប្រហែលជា 5 នាទីជាងដែរ ទើបវិលមករក សភាពដើមវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទទួល​បាន​ពី​ការ​ស្តាប់​កាស

  • ដោយ: Mai
  • 12:59 AM, 03 April
  • ប្រភព: quora, naturalhealingmagazine
  • Tag: ចំណេះដឹងទូទៅ