ទទួលស្គាល់​រឿង​សំខាន់ៗ​៣​យ៉ាងនេះ អ្នក​នឹង​​ទទួល​បាន​​ស្នេហា​​ពិត​!​

​ធ្លាប់​គិត​ទេ​ថា នៅលើ​លោក​នេះ​មាន​ស្នេហា​ពិត​? គ្រប់យ៉ាង​វា​អា​ស្រ័យ​ទៅលើ​អ្នក​នោះទេ ថា​តើ​អ្នកមាន​ការយល់ដឹង​អ្វីខ្លះ​ពី​ស្នេហា​របស់​អ្នក ដើម្បី​រក្សា​ទំនាក់ទំនង​អោយមាន​ភាព​យូរអង្វែង​និង​ស្មោះត្រង់​។ បើ​អ្នក​ខ្វះ​ការយល់ដឹង​អ្នកនឹង​គ្មាន​ថ្ងៃ​ទទួលបាន​ស្នេហា​មួយ​ដ៏​ពិតប្រាកដ​ពី​នរណាម្នាក់​ឡើយ​។

ខាងក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​បើ​ចង់បាន​ស្នេហា​ពិត​៖

១. ស្នេហា​ត្រូវមាន​ការតស៊ូ​៖ មនុស្ស​ភាគច្រើន​ចង់​មាន​ស្នេហា​ដោយសារតែ​គេ​គិតថា​វា​អាច​នាំអោយ ខ្លួនគេ​សប្បាយចិត្ត ច្រើនជាង​មុន​។ ប៉ុន្តែ​វា​អាចជា​កំហុស​មួយ​ក៏​ថា​បាន​ព្រោះ ស្នេហា​មិនអាច​មានតែ​ពេល​សប្បាយ​រហូត​នោះទេ​។ វា​ទាមទារ​អោយ​អ្នក​ខិតខំ​តស៊ូ នៅពេលដែល​អ្នក​ជួបនឹង​ឧបសគ្គ​ណាមួយ​។​

២. ត្រូវគោរព​សិទ្ធិ​របស់​ដៃគូ​អ្នក​៖ ទោះបី​អ្នក​ស្រលាញ់គ្នា​មែន តែ​អ្នក​ក៏ត្រូវ​ទុក​សិទ្ធិ​បុគ្គល​សម្រាប់​ដៃគូ​របស់​អ្នកខ្លះ​ដែរ​។ អ្នក​អាចជា​ម្ចាស់​ចិត្ត​របស់គេ តែ​អ្នក​ក៏​មិន​អាចមាន​សិទ្ធិ​ទាំងស្រុង​ទៅ​បញ្ជា​ចិត្ត​គេ​បានដែរ​។ ត្រូវ​ទុកចន្លោះ​ខ្លះ​សម្រាប់​អោយគេ​មាន​ពេលវេលា​ដល់​ខ្លួនឯង​ផង​។​

៣. ត្រូវមាន​ទំនាក់ទំនង​ល្អ​៖ អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ក្នុងការ​ទាក់ទង​គ្នា​អោយបាន​ញឹកញាប់  ព្រោះ​ការព្រងើយកន្តើយ​ដាក់គ្នា​អាច​បណ្ដាលអោយ​អ្នក​ទាំងសងខាង​មានការ អន់ចិត្ត​ក៏​ថា​បាន​៕

ប្រភព៖ chnchannel

  • ទទួលស្គាល់​រឿង​សំខាន់ៗ​៣​យ៉ាងនេះ អ្នក​នឹង​​ទទួល​បាន​​ស្នេហា​​ពិត​!​已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/04/03  Category:ចំនេះដឹង
Tags: